Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហៅកង់បីជិះ ដល់កន្លែង​ស្ងាត់ប្រាប់​ឱ្យ​ឈប់ រួចប្រើ​​ល្បិ.ចឆ.ក់បានរបស់ នាំគ្នារត់ចូលព្រៃបា.ត់

  • Print

រាជធានីភ្នំពេញ ៖ បុរសជាអ្នករត់កង់បីម្នាក់ ត្រូវបានជនសង្ស័យចំនួន៣នាក់ហៅឱ្យដឹកពីខណ្ឌដង្កោ មកម្តុំចាក់សំរាមស្ទឹងមានជ័យ រួចក៏ខ្ចីទូរស័ព្ទតេ ហើយឆក់ទូរស័ព្ទរបស់អ្នករត់កង់បី រត់គេចចូលព្រៃបាត់ ។

ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ចំណុចផ្លូវលំ ម្តុំទីលានចាក់សំរាមស្ទឹងមានជ័យចាស់ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ គង់ រាភី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់កង់បី ស្នាក់បន្ទប់ជួលម្តុំរោងចក្រស្រាបៀរកម្ពុជា ខណ្ឌដង្កោ មានស្រុកកំណើតនៅ ភូមិត្រពាំងស្លា ស្រុកត្រាំកក់ ខេត្តតាកែវ ។

ចំណែកទូរសព្ទដែលជនសង្ស័យសង្ស័យយកទៅបាត់នោះ ទើបតែទិញតម្លៃជាង២០០ដុល្លារ ។ តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ត្រូវបានជនសង្ស័យចំនួន៣នាក់បានប៊ុកឃីងតាមapp ឱ្យដឹកពីម្ដុំផ្លូវ៥០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌដង្កោ ក្នុងគោលបំណងមកកាន់ម្តុំទីលានចាក់សំរាមស្ទឹងមានជ័យចាស់ លុះមកកន្លែងស្ងាត់ មុខសិប្បកម្មបោចមាន់មួយកន្លែង ជនសង្ស័យបានឱ្យគាត់ឈប់ ពេលនោះគាត់ក៏បានគិតលុយអស់ចំនួន១០៩០០រៀល ផងដែរ ។ ជនរងគ្រោះបានបន្តទៀតថា ពេលដែលគិតលុយ ជនសង្ស័យបាននិយាយសុំទូរស័ព្ទតេទៅមិត្តភក្ដិដើម្បីឱ្យយកលុយមកឱ្យ ស្រាប់តែពេលនោះជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់បានធ្វើសកម្មភាពឆ.ក់យកទូរសព្ទពីដៃគាត់ ហើយនាំគ្នារត់គេចចូលព្រៃបាត់ស្រមោលអស់តែម្ដង ។

ពាក់ព័ន្ធករណីខាងលើនេះដែរ បន្តិចក្រោយមកក៏មានកម្លាំងសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុដើម្បីសួរនាំ រួចហើយក៏បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពន់ទី១ ឱ្យសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនយកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព