Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ករណីដែលថា វា.យប្លន់យកម៉ូតូយប់មិញនោះ ការពិតជារឿង​យល់ច្រឡំទេ

  • Print

រាជធានីភ្នំពេញ ៖ យុវជន២ក្រុមមានគ្នា៨នាក់ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅអធិការដ្ឋានខណ្ឌទួលគោកបានធ្វើការឡាញបំភ្លឺចំពោះមុខសមត្ថកិច្ច ជុំវិញរឿងរ៉ាវថា វាយប្លន់យកម៉ូតូនៅតាមផ្លូវឧកញ៉ាទេពផន ក្នុងសង្កាត់ទឹកល្អក់ទី២ មិនមែនជាករណីប្លន់ទេ គឺជារឿងគ្រោះថ្នាក់ចរាចរណ៍យកម៉ូតូ ប្រឡំនោះទេ ។

យុវជនឈ្មោះសន ពិសិដ្ឋ អាយុ២៣ឆ្នាំ ជាអ្នកលាងរថយន្ត និងជាម្ចាស់ម៉ូតូបានឱ្យដឹងថា រឿងយប់មិញ ដែលខ្លួនស្រែកថា «ចោរប្លន់នោះជារឿងយល់ច្រឡំ មិនមែនជាករណីប្លន់ទេ ព្រោះពួកគេជាអ្នកស្គាល់គ្នា» ។ យុវជនរូបនោះបានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ៣រំលងអធ្រាត្រចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤ ពួកគេទាំង៨នាក់បាននាំគ្នាចេញពីក្លឹបមួយកន្លែង នៅសង្កាត់ថ្មីគោលបំណងទៅផ្ទះ។ នៅពេលធ្វើដំណើរមកដល់ផ្លូវទេពផនក្នុងសង្កាត់ទឹកល្អក់ទី៣ក៏បានជិះម៉ូតូបានទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿងទៀតបណ្ដាលឱ្យដួលទាំងអស់គ្នា ។ ភ្លាមៗ ភាគីម្យ៉ាងទៀត ក៏បានលើកម៉ូតូចូលខាង ដើម្បីដោះស្រាយ តែយកម៉ូតូច្រឡំ ។

ដោយសារតែ យប់ងងឹតមើលមិនឃើញនិងភ័យក៏បានស្រែកថា ចោរប្លន់តែម្ដង ។ ម្ចាស់ម៉ូតូរូបនោះ ក៏បានបញ្ជាក់ថា ករណីនេះ ជាការយល់ច្រឡំនោះទេ ដោយពួកគេជាអ្នកស្គាល់គ្នា នឹងទើបតែចេញពីក្លឹបទាំងអស់ ដោយសារតែយប់ភ្លាមៗ មើលគ្នាអត់ស្គាល់ ។

យុវជនរូបនោះក៏បានសុំទោសដល់សមត្ថកិច្ចនគរបាលខណ្ឌទួលគោក ដែលពួកគេធ្វើឱ្យរំខានដល់វេលាដ៏មានតម្លៃ និងសូមមហាជន កុំឱ្យមានការយល់ច្រឡំការពិតនោះទេវាជារឿងគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ដៃចង្កូតគ្នាឯងនោះទេ ។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ182 (ផ្លូវទេពផន) ទល់មុខការាស់សាំងPtt ដែលស្ថិតនៅសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ ។

បន្ទាប់ពីកើតហេតុម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមសង់សេរី២០២៣ពាក់ស្លាកលេខភ្នំពេញ1JZ-1472បានផ្តល់ព័ត៌មានដល់សារព័ត៌មានចុះឡាយផ្ទាល់ថា ជាករណីវាយប្លន់យកម៉ូតូ ។ ភ្លាមៗ នគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុ ធ្វើការសាកសួរ និងស្រាវជ្រាវបានបញ្ជាក់ថា ករណីនេះ ជាករណីគ្រោះថ្នាក់ចរាចរណ៍មិនមែនជាករណីប្លន់នោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព