Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១ក្រុមកំពុងធ្វើសកម្មភាព ត្រូវម្ចាស់ផ្ទះ​ទាន់ ស្រែក​ឆោឡោ ផ្អើលនាំគ្នាដេញតាមចាប់​

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ខណៈកំពុងតែធ្វើសកម្មភាពគាស់ផ្ទះមួយកន្លែង តែត្រូវម្ចាស់ផ្ទះទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចដេញតាមតាំងពីសង្កាត់ពងទឹក រហូតដល់បុរីមួយកន្លែងក្នុងសង្កាត់ដង្កោ ទើបឃាត់ខ្លួនបាន ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៣និង១០នាទីឈានចូលព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះរមួយកន្លែង ស្ថិតនៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ ហើយក្រុមជនសង្ស័យត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាននៅចំណុចក្នុងបុរី ហុកឆេង ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមិនទាន់ឱ្យស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាប្រុសចំនួន៣នាក់ និងស្ត្រីម្នាក់ និងបានដកហូត សម្ភារៈវត្ថុតាំងមួយចំនួន ជាឧបករណ៍សម្រាប់ធ្វើសកម្មភាព រួមទាំងរ៉ឺម៉កម៉ូតូអេតចាយមួយគ្រឿងផងដែរ ។

សមត្ថកិច្ចខណ្ឌដង្កោ បានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៤នាក់នោះបាន គឺកម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលនោះបាន ទទួលដំណឹងតាមទូរសព្ទពីជនរងគ្រោះថា មានករណីជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ តែមិនបានសម្រេចនោះទេ ព្រោះត្រូវម្ចាស់ផ្ទះឃើញទាន់ ពេលនោះជនសង្ស័យទាំងនោះ ក៏នាំគ្នាជិះម៉ូតូរ៉ឺម៉កអេតចាយរត់គេច ហើយជនរងគ្រោះក៏បើកដេញតាមប៉ផាប់ចាប់ពភីង ដោយមានកម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌដង្កោ ដឹកនាំចុះផ្ទាល់ដោយ លោក វរសេនីយ៍ឯក ជឹមស៊ីថា អធិការនគរបាលខណ្ឌដង្កោ រហូតចូលដល់ក្នុងបុរីហុកឆេង ជិតស្ពានដែកចម្ការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ទើបធ្វើការឃាត់ខ្លួន បានជនសង្ស័យទាំងនោះតែម្ដង ។

ក្រោយពេលកើតហេតុ បន្ទាប់ពីឃាត់ខ្លួនបានភ្លាមៗ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព