Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​២​នាក់​ត្រូវ​ជន​​៥​នាក់​ជិះ​ម៉ូតូ​តាម​កា.ប់​រ.យះ​ក្បា.ល តើ​​​ស.ង.សឹ.ក​គំ.នុំ​ ឬ​កា.ប់​ច្រឡំ?

  • Print

ខេត្តបាត់ដំបង ៖ បុរសពីរនាក់ត្រូវជនមិនស្គាល់មុខមួយក្រុមជិះម៉ូតូតាមទៅកាប់ពីក្រោយ បណ្ដាលឲ្យរងរបួសទាំងពីរនាក់ពេលកំពុងដើរតាមផ្លូវ កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ កុម្ភៈ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

តើនេះជាការសងសឹកគំនុំចាស់ ឬជាការកាប់ច្រឡំ ? ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ម្នាក់ឈ្មោះ ផុន រស្មី ភេទប្រុសអាយុ២៤ឆ្នាំ របួសធ្ងន់ត្រង់ត្រចៀកខាងឆ្វេង និងម្នាក់ទៀតឈ្មោះ ឡឹក រុំ ភេទប្រុស អាយុ៣៤ឆ្នាំ របួសស្រាលត្រង់ដៃ ហើយក៏ត្រូវជាសាច់ញាតិនឹងគ្នាដែរ ។ ជនរងគ្រោះរស់នៅភូមិ សង្កាត់កើតហេតុខាងលើ។

អ្នកស្រី ផុន ឈុនលី អាយុ៣៤ឆ្នាំ ត្រូវជាបងជនរងគ្រោះបាននិយាយថា គាត់បានដឹងរឿងនេះ ក្រោយកើតហេតុប្រហែល១នាទីប៉ុណ្ណោះ ។ អ្នកស្រីបានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បាននាំគ្នាដើរទៅរកត្រីតាមប្រឡាយខាងជើងភូមិ ។ ប៉ុន្តែនៅពេលកំពុងដើរតាមផ្លូវចេញពីផ្ទះ ស្រាប់តែត្រូវជនមិនស្គាល់មុខប្រមាណ០៥នាក់ជិះម៉ូតូពីរគ្រឿងតាមពីក្រោយ ហើយកាប់ទៅលើប្អូនគាត់តែម្ដង។ នេះបើតាមសាក្សីនានាបានបំភ្លឺប្រាប់អ្នកស្រីក្រោយពេលកើតហេតុ ។ បើតាមអ្នកស្រី ឈុនលី បានបញ្ជាក់ថា មុនពេលជនទាំង០៥នាក់នោះ ជិះតាមទៅកាប់ប្អូនគាត់ គឺពួកគេបានកាប់កំទេចម៉ូតូមួយគ្រឿងរបស់អ្នកកាប់ជ្រូកនៅក្នុងភូមិ ។

ក្រោយកាប់កំទេចម៉ូតូអ្នកកាប់ជ្រូករួចហើយ ពួកគេក៏ជិះម៉ូតូតាមកាប់ប្អូនប្រុសខ្លួន តែទំនងជាកាប់ច្រឡំមនុស្ស ។ អ្នកស្រីបានបញ្ជាក់ត្រង់ចំណុចនេះថា ក្រុមជនដៃដល់ទំនងមានគំនុំជាមួយអ្នកកាប់ជ្រូក ទើបកាប់កំទេចម៉ូតូអ្នកកាប់ជ្រូកនោះ តែមិនដឹងយ៉ាងម៉េច បានជាពួកគេជិះម៉ូតូតាមទៅកាប់ប្អូនប្រុសគាត់ទៀត នៅពេលពួកគេពីរនាក់កំពុងនាំគ្នាដើរតាមផ្លូវ? ប៉ុន្តែយ៉ាងណា គាត់មិនទាន់ដឹងឲ្យប្រាកដថា តើក្រុមជនដៃដល់មានគំនុំជាមួយម្ចាស់ម៉ូតូ ឬយ៉ាងណានោះទេ? ពាក់ព័ន្ធនឹងករណីនេះដែរ បើតាមប្រភពមួយខ្លះបានអះអាងថា ក្រុមជនដៃដល់ អាចជាមនុស្សស្គាល់ជនរងគ្រោះ ទើបជិះម៉ូតូកាប់ទាំងកណ្ដាលអធ្រាត្របែបនេះ ហើយការតាមកាប់នេះអាចជាការសងសឹកគំនុំចាស់ផង ក៏អាចថា បាន ។

ប៉ុន្តែយ៉ាងណា មានតែសាមីខ្លួន ទេទើបដឹងរឿងនេះច្បាស់ថា តើការតាមកាប់របស់ក្រុមជនដៃដល់នេះ វាជារឿងសងសឹកគំនុំចាស់ ឬកាប់ច្រឡំ ? យ៉ាងណាក្ដី អ្នកស្រី ផុន ឈុនលី បានបញ្ជាក់ថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៤ កុម្ភៈ អ្នកស្រីមិនទាន់ឃើញសមត្ថកិច្ចចុះទៅសួរនាំប្អូនប្រុសអ្នកស្រី ឬចុះពិនិត្យ ឬសួរនាំនៅកន្លែងកើតហេតុនៅឡើយទេ ប៉ុន្តែមន្ត្រីប៉ុស្ដិ៍រដ្ឋបាលបានទូរស័ព្ទហៅអ្នកស្រីទៅដាក់ពាក្យបណ្ដឹង ខណៈប្អូនប្រុសអ្នកស្រីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព