Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​៤​នាក់ បញ្ជូន​ទៅ​តុលាការ ជា​មុខសញ្ញា​ឆក់​យ៉ាង​សកម្ម​នៅ​ក្រុងភ្នំពេញ

  • Print

រាជធានីភ្នំពេញ ៖ អនុវត្តតាមបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេ ញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា លោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលផែននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់ (លួចមានស្ថានទម្ងន់ទោស) ទ្រព្យសម្បត្តិប្រជាពលរដ្ឋសកម្ម នៅក្នុងរាជធានីភ្នំពេញចំនួន ៤នាក់ និងដកហូតវត្ថុតាងម៉ូតូចំនួន១គ្រឿង រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ជនសង្ស័យទាំង៤ នាក់ ៖ ១.ឈ្មោះ សំ រដ្ឋាន ហៅ ឆដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៣ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២.ឈ្មោះ សំបុណ្យ ពុទ្ធិជ័យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវលេខ២០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

៣.ឈ្មោះ ម៉ី វុត្ថា ហៅ តុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៤.ឈ្មោះ ហម រត្ថា ហៅ ហម រតនា ហៅយក្ស ភេទប្រុស អាយុ ៧ឆ្នាំ មុខរបរ ដឹកជញ្ជូន មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវរថ ភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ការឃាត់ខ្លួនមុខសញ្ញាឆក់ខាងលើនេះ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាព ចំនួន ៤ករណី ៖ ករណីទី១ ៖ ឆក់កាបូបនៅចំណុចផ្លូវខាងត្បូងផ្សារបុរីពិភពថ្មី១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧និង៤០នាទីល្ងាច ។

ជនរងគ្រោះក្នុងអំពើឆក់នោះមានឈ្មោះ ជេ យ៉ាងស៊ីង ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះលេខ៣៤ បុរីពីភពថ្មី១ ផ្លូវលេខ១៥ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ លក់ដូរ ដោយបាត់បង់សម្ភារៈ មាន ៖ -ប្រាក់ចំនួន ១០,០០០ដុល្លារអាមេរិក -បណ្ណធនាគារ -អត្តសញ្ញាណបណ្ណជនជាតិចិន និងបណ្ណការងារផ្សេងទៀត ។ ករណីទី២ ៖ ឆក់កាបូប នៅចំណុចបុរីញូថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៩និង០០នាទីយប់ ដែលមានជនរងគ្រោះ (មិនបានដាក់បណ្តឹងទេ) ដោយមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិចិន ។

ករណីទី៣ ៖ ឆក់ខ្សែក នៅចំណុចផ្លូវបេតុងលេខ០៣ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០និង៣៨នាទីព្រឹក ។ ជនរងគ្រោះមានឈ្មោះ LIANG ZHI ZHONG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះលេខ១២អឺ០ ផ្លូវលេខ០៣ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរលក់ដូរ សម្ភារៈ បាត់បង់ខ្សែកមាស ទម្ងន់២ ជី ចំនួន១ខ្សែ ។

ករណីទី៤ ៖ ឆក់ខ្សែក នៅចំណុចផ្លូវលេខ៦៨K ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៧ និង២០នាទីល្ងាច ។

ជនរងគ្រោះមានឈ្មោះ ចាន់ ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៤៧ ផ្លូវលេខ៤ ភូមិចំការឪឡឹក១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ សម្ភារៈបាត់បង់ ខ្សែកចំនួន១ ខ្សែ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព