Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ប្រុសស្រី៣នាក់ ជិះកង់មកលួ.ចម៉ូតូនៅកន្លែងផ្ញើកង់ម៉ូតូក្នុងពេទ្យបង្អែកចតុមុខ ត្រូវអស់​លក្ខណ៍

  • Print

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ពាក់ព័ន្ធករណីជិះកង់ចូលទៅលូចម៉ូតូ នៅកន្លែងផ្ញើកង់ម៉ូតូរបស់មន្ទីរពេទ្យបង្អែកចតុមុខ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ។

ដោយទទួលបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនី យ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្ម ទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរៈសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យដឹកនាំផ្ទាល់បានធ្វើការស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JF-៨១៧២ មួយគ្រឿង នៅចំណុចកន្លែងផ្ញើកង់ម៉ូតូក្នុងមន្ទីរ ពេទ្យបង្អែកចតុមុខ ដែលស្ថិតតាមផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេ ញ រាជធានីភ្នំពេញ ។

ជនសង្ស័យប្រុសស្រីទាំង៣នាក់ខាងលើនោះ រួមមាន៖ ១-ឈ្មោះ ង្វៀង ង៉ុកឡាំង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញ-លក់អេតចាយ មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២-ឈ្មោះ ង្វៀង ធីយ៉ាង ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និង៣-ឈ្មោះ ស័ក្ត វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ពេលឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការដកហូត ៖ ដែកសំប៉ែតចុងស្រួច មានដងរាងអក្សរអិល (ឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោកុងតាក់លួចយកម៉ូតូ)ចំនួន១ គ្រឿងញៀ.នម៉ាទឹកកកចំនួន១កញ្ចប់តូច ។ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្មោះ តុង ស្រីស ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។ អង្គហេតុនៃអំពើលួច កាលពីពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានចោរចូលលួចម៉ូតូ១គ្រឿងដូចភិនភាគដែលបានរៀបរាប់ខាងលើនៅកន្លែងផ្ញើកង់ម៉ូតូក្នុងមន្ទីរពេទ្យបង្អែកចតុមុខ បង្កឡើងដោយជនសង្ស័យចំនួន២នាក់ ។ បន្ទាប់មកជនរង គ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ច ទើបសមត្ថកិច្ចបើកការស្រាវជ្រាវ និងឃាត់បានជនសង្ស័យរហូតដល់ទៅ៣ នាក់ ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពប្រហាក់ប្រហែលគ្នាថា វេលាម៉ោងប្រហែល១២និង៤០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ង្វៀង ង៉ុកឡាំង និងបក្ខពួកម្នាក់ទៀត បាននាំគ្នាជិះកង់ចេញពីផ្ទះជួលទៅសួរសុខទុក្ខអ្នកស្គាល់គ្នា ដែលកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកចតុមុខ ។ ហើយពេលទៅដល់ទីនោះជនសង្ស័យបានយកកង់ទៅទុកនៅ កន្លែងផ្ញើកង់ម៉ូតូក្នុងមន្ទីរពេទ្យ ហើយអ្នកទទួលផ្ញើកង់ម៉ូតូក្នុងមន្ទីរពេទ្យ ក៏បានកឹបសំបុត្រ និងប្រគល់ចុងសំបុត្រឱ្យទៅជនសង្ស័យ រួចជនសង្ស័យក៏នាំគ្នាដើរចូលទៅក្នុងមន្ទីរពេទ្យ ។ រហូតដល់វេលាម៉ោង១និង៣០នាទីយប់ថ្ងៃដដែល ជនសង្ស័យក៏នាំគ្នាចេញទៅវិញ ដោយបានទៅយកកង់នៅកន្លែងផ្ញើ តែឆ្លៀតឱកាសពេលនោះ បានឃើញម៉ូតូ១គ្រឿង ដែលដាក់ផ្ញើនៅកន្លែងផ្ញើកង់ម៉ូតូ មានកូនសោម៉ូតូជាប់ស្រាប់ ជនសង្ស័យបានដោះយកសំបុត្រផ្ញើកង់របស់ខ្លួនទៅកឹបលើម៉ូតូរបស់ជនរងគ្រោះ ហើយដកយកកូនសោម៉ូតូដើរចេញមកខាងក្រៅ រួចបាមហៅឈ្មោះ ង្វៀង ធីយ៉ាង (ភេទស្រី) ឱ្យទៅជួបនៅមុខមន្ទីរពេទ្យនិងបានហុចកូនសោម៉ូតូ និងកន្ទុយសំបុត្រផ្ញើកង់ ដែលបានយកទៅកឹបលើម៉ូតូដើម្បីជិះចេញ ។ ចម្លើយសារភាពបន្តថា នៅពេលឈ្មោះ ង្វៀង ធីយ៉ាង បន្លំលួចយកម៉ូតូនោះបានហើយ ក៏ចេញទៅជួបឈ្មោះ ង្វៀង ង៉ុកឡាំង រួចឌុបគ្នាទៅជួបឈ្មោះស័ក្ត វណ្ណា នៅម្ដុំលូទឹកស្អុយ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីឱ្យឈ្មោះ ស័ក្ត វណ្ណា ជួយរកអ្នកទិញម៉ូតូយកប្រាក់ចែកគ្នា ។

លុះព្រឹកឡើងថ្ងៃដដែលពួកគេទាំង៣ នាក់បាននាំគ្នាជិះម៉ូតូយកទៅលក់ឱ្យឈ្មោះ សី ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ នៅផ្សារស័ង្កសី ផ្លូវជាតិលេខ៣ ស្រុកសំរោង ខេត្តតាកែវ ។ ឈ្មោះ សី ក៏បានពិនិត្យមើលម៉ូតូរួចហើយ ក៏ព្រមព្រៀងតម្លៃ៣០០ ដុល្លារអាម៉េរិក តែពេលនោះអ្នកទិញ មិនទាន់បានប្រគល់ប្រាក់ឱ្យជនសង្ស័យទេ ពួកគេក៏ជិះម៉ូតូកង់បីត្រឡប់មកភ្នំពេញវិញ ហើយចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន ។ រហូតដល់វេលារសៀលឈ្មោះ សី បានផ្ញើប្រាក់ថ្លៃទិញម៉ូតូនោះឱ្យមកឈ្មោះ ស័ក្ត វណ្ណា តាមវីងចំនួន៣០០ដុល្លារអាម៉េរិក លុះដល់ល្ងាច ឈ្មោះ ស័ក្ត វណ្ណា បានហៅឈ្មោះ ង្វៀង ង៉ុកឡាំង ប្រគល់ប្រាក់ថ្លៃលក់ម៉ូតូចំនួន ៩០០.០០០ រៀល និងប្រាប់ថា វាដកយកប្រាក់ជាចំណែករបស់វាចំនួន ៣០០.០០០ រៀល ។ បន្ទាប់ពីបានស្តាប់ចម្លើយពាក់ព័ន្ធបទល្មើសលួ.ចជាក់ស្តែង និងស្របតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព