Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ចិន​៣​នាក់ ​ជួញដូរ​ថ្នាំ​ញៀ.ន​ប្រភេទ​គ្រវី​ជាង​១០​គីឡូ ត្រូវចាប់ខ្លួន​

  • Print

រាជធានីភ្នំពេញ ៖ តាមព័ត៌មានបឋមបានឱ្យដឹងថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ.ន កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញមុខឈ្មួញគ្រឿងញៀ.នចំនួន៣នាក់ ជាជនជាតិចិន ដែលបានប្រព្រឹត្តបទ ល្មើសនៅរាជធានីភ្នំពេញ និងថ្នាំញៀនប្រមាណជាង១៦គីឡូក្រាម ។

ព័ត៌មានបឋមនោះបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យទី៣ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ដោយបានធ្វើការឃាត់ខ្លួនជាជនជាតិចិនចំនួន៣នាក់ ។

កិច្ចបង្ក្រាបនោះដំបូងឡើយកម្លាំងក៣ បានប្រើប្រាស់ជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់នៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ និងរឹបអូសសារធាតុញៀនបានមួយចំនួន ។

ក្រោយឃាត់ខ្លួនសង្ស័យម្នាក់នោះយកទៅសាកសួរ ទើបបន្តទៅឃាត់បក្ខពួក២ នាក់ទៀតដែលកំពុងស្នាក់នៅខុនដូមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងចាប់យកវត្ថុតាងគ្រឿងញៀ.នមួយចំនួនធំ ប្រភេទថ្នាំគ្រវី ធ្វើឱ្យសប្បាយ ។ សមត្ថកិច្ចមិនទាន់បានធ្វើរបាយការណ៍លម្អិត ស្ដីពីករណីបង្ក្រាបគ្រឿងញៀននោះនៅឡើយទេ គ្រាន់តែបង្ហើបបឋមឱ្យដឹងថា សារធាតុញៀ.នដែលដកហូតបានពីឈ្មួញចិន៣នាក់នោះសរុបមានចំនួនជាង១៦ គីឡូក្រាម ៕

ដកស្រង់ពី៖កោះសន្តិភាព