Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​ប្រគល់​រថយន្ត​ដឹកឈើ ២​គ្រឿង ឲ្យ​មេព្រៃនៅ​ថ្ងៃនេះ ក្រោយ​ចាប់​ទុក​ជិត​មួ​យស​ប្តា​ហ៍

  • Print

ខេត្តស្ទឹងត្រែង ៖ ប៉ូលិសខេត្តស្ទឹងត្រែង បានប្រគល់រថយន្ត សាំងយ៉ុងដឹកឈើ ចំនួន២គ្រឿង ដែលបានចាប់ កាលពីយប់ថ្ងៃទី២០ កុម្ភៈ២០២៤ ឱ្យទៅមេព្រៃហើយ នៅព្រឹកថ្ងៃទី២៦ កុម្ភៈនេះ ។

ទាក់ទិននឹងការប្រគល់រថយន្តដឹកឈើខាងលើ ទៅអោយមេព្រៃ គឺក្រោយបែកធ្លាយ នៅការបង្ក្រាបដោយកម្លាំងប៉ូលិស និងការយកទៅរក្សាទុករយៈពេលជាច្រើនថ្ងៃ ដោយគ្មានកិច្ចសហការជាមួយមន្ត្រីជំនាញ ។

រថយន្តដឹកឈើទាំង២គ្រឿងនោះ ត្រូវបង្ក្រាបកាលពីយប់ ថ្ងៃទី២០ កុម្ភៈ ២០២៤ ស្ថិតនៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខណៈដឹកឈើចេញពីភូមិញឺន ឃុំស្តៅស្រុកសេសាន ឆ្ពោះទៅព្រំដែនឡាវ ។

ក្រោយសារព័ត៌មានកោះសន្តិភាព បានចេញផ្សាយ នូវការបង្ក្រាបរថយន្តដឹកឈើចំនួន ២គ្រឿង ដោយរក្សាទុកច្រើនថ្ងៃនោះ កម្លាំងប៉ូលិស ដែលចុះបង្ក្រាបផ្ទាល់នោះ ក៏បានរឹបអូស ពីក្បែរព្រំដែន ទៅរក្សាទុក នៅវរៈសេនាតូចការពារព្រំដែនគោក ៧០១ នារសៀលថ្ងៃ ទី២៤ កុម្ភៈ ២០២៤ ស្ថិតនៅភូមិរិទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ តាមបណ្តោយផ្លូវជាត់លេខ៧ ។

ពាក់ព័ន្ធករណីបង្ក្រាបរថយន្តដឹកឈើខាងលើ អ្នកច្បាប់និយាយថា ការចាប់បង្ក្រាប ត្រូវរាយការណ៍ជូនព្រះរាជអាជ្ញា និងត្រូវសហការប្រគល់ជូនទៅជំនាញ បើកាលណាចាប់ហើយ មិនសហការប្រគល់អោយជំនាញ គឺខុសនីតិវិធី ព្រោះប៉ូលិស មិនមែនជាមន្ត្រីជំនាញឡើយ ។ ប្រភពព័ត៌មានអោយដឹងថា ករណីខាងលើនេះ ថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើថ្នាក់ជាតិ កំពុងឱ្យមន្ត្រីថ្នាក់ខេត្ត តាមដានអំពីការបង្ក្រាបរឹបអូសរថយន្តនោះ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំត្រឡប់ទៅវិញផងដែរ ។

មន្ត្រីរដ្ឋបាលព្រៃថា ការបង្ក្រាបបទល្មើសពាក់ព័ន្ធព្រៃឈើ មន្ត្រីសមត្ថកិច្ចឃាត់ទុកយ៉ាងយូ ២៤ម៉ោង ត្រូវប្រគល់អោយមន្ត្រីជំនាញដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត តែករណីចាប់រថយន្តដឹកឈើ២គ្រឿងនោះ យកទៅរក្សាទុកច្រើនថ្ងៃ ដោយមិនឃើញផ្តល់ព័ត៌មាន មិនដឹងថា គេធ្វើការបែបណាដែរ គឺគេសង្ស័យស៊ីមិនដាក់ខ្ជាក់ពីមាត់ចេញវិញ ។

ជាច្រើនថ្ងៃបន្ទាប់ ដោយមានសារព័ត៌មានផ្សព្វផ្សាយបន្តបន្ទាប់ ប៉ូលិសខេត្តស្ទឹងត្រែង បានសម្រេចប្រគល់រថយន្តដឹកឈើ ទាំង២គ្រឿងនោះ ទៅអោយមេព្រៃនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះហើយ ។

លោក សួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ បានអោយដឹងថា មន្ត្រីជំនាញបានទទួលរថយន្តដឹកឈើទាំង២គ្រឿង ពីប៉ូលិស ហើយនាព្រឹកថ្ងៃនេះ ហើយត្រូវបន្តនាំទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីបន្តនីតិវិធីវាស់វែង និងធ្វើកំណត់ហេតុ កសាងសំណុំរឿងបន្ត។ ជាក់ស្តែងឈើ ដែលត្រូវរឹបអូសនោះ មានប្រភេទឈើប្រណិត(ធ្នង់) និងឈើអារប្រភេទលេខមួយ (កកោះ) សរុបចំនួន៤៤៦ដុំ ស្មើ ៨,១៤២ម៉ែត្រគូបត្រីគុណ។ បច្ចុប្បន្ន ត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋាលព្រៃឈើខេត្តស្ទឹងត្រែង ៕

ដកស្រង់ពី៖កោះសន្តិភាព