Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការ​នគរបាល​រាជធានី​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់ឆ.ក់​ជនបរទេស​យ៉ាង​សកម្ម​

  • Print

រាជធានីភ្នំពេញ៖ ជនសង្ស័យឆក់ជនជាតិបរទេសយ៉ាងសកម្មភាពចំនួន៤នាក់ ត្រូវបានអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ធ្វើសន្និសិទកាសែតបង្ហាញមុខ ជាសាធារណៈកាលពីវេលាថ្ងៃត្រង់ ទី២៧ ខែកុម្ភៈឆ្នាំ ២០២៤នេះ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវីធី ។

ជនសង្ស័យទាំង៤រូបនោះត្រូវបាននគរបាលឱ្យដឹងថា ១-ឈ្មោះ សេង ដេត ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ ចយ ភារៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW, ៣-ឈ្មោះ អឿន សុភ័ក្ត្រ ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរជាអ្នកដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW និង៤.ឈ្មោះចាន់ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ។

នៅក្នុងសន្និសិទកាសែត លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ព្រឹកនេះយើងធ្វើការបង្ហាញមុខជនសង្ស័យ ក្នុងអំពើឆក់ចំនួន២ករណីផ្សេងគ្នា ដែលជាមុខសញ្ញាចាស់ ធ្វើសកម្មភាពឆក់យ៉ាងសកម្មនៅក្នុងរាជធានភ្នំពេញដែលធ្លាប់ពន្ធនាគារ ។

ក្រោយពីធ្វើសកម្មភាពឆក់ទៅលើជនជាតិបរទេសចំនួន២នាក់ហើយ សមត្ថកិច្ចធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ ដែលក្នុងនោះជនសង្ស័យ៣នាក់ បានធ្វើសកម្មភាពឆក់កាបូបជនជាតិចិននៅចំណុចមុខហាងកាត់សក់យីហោស្អាតពេញនិយម ម្ដុំផ្សារអ៊ីអន១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំ ការមន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងម្នាក់ទៀតបានធ្វើសកម្មភាពឆក់ទៅលើ ជនជាតិរុស្សី នៅមុខសួនណាហ្គាវើល១កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ បានឱ្យដឹងទៀតថា បន្ទាប់ពីធ្វើសកម្មភាពឆក់បានតែប៉ុន្មានម៉ោង កម្លាំងជំនាញបានធ្វើការស្រាវជ្រាឃាត់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានម៉ូតូ ចំនួន ៣គ្រឿងដែលជាមធ្យោបាយធ្វើសកម្មភាពព្រមទាំងទូរស័ព្ទ និងកាបូបប្រគល់ឱ្យម្ចាស់វិញ។ ក្នុងប្រតិបត្តិការបង្ក្រាបជនសង្ស័យឆក់ជនបរទេសនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរបាលជាតិ និងដឹកនាំអនុវត្តបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាមកស្នងការរងទទួលផែនព្រហ្មទណ្ឌនិង ដោយមានការសហការគ្នា រវាងការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល និង អធិការដ្ឋាន នគរបាលខណ្ឌចម្ការមនបានធ្វើការស្រាវជ្រាវ ហើយ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ដើម្បីការពារសន្តិសុខ សុវត្តិភាពជួនប្រជាពលរដ្ឋ និងភ្ងៀវទេសចរណ៍ ។

អ្នកនាំពាក្យ នៃស្នងការនគរបាលរាជធានីភ្នំពេញក៏បានឱ្យដឹងថា នៅក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ នៅក្នុងរាជធានីភ្នំពេញ មានករណីឆក់ជនជាតិបរទេសចំនួន៩ករណី ហើយ យើងបង្ក្រាបបាន៧ករណី សល់២ករណីទៀតយើងនឹងបន្តស្រាវជ្រាវ។ករណីនេះ លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញញលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពាក់ព័ន្ធបទល្មើសឆក់នេះវាអាចបង្កឱ្យបាត់បង់អាយុជីវីត អាចបង្កឱ្យរបួសស្នាមដល់ជនរងគ្រោះមិនថា ជនបរទេសឬជនជាតិខ្មែរនោះទេ ។

លោកសំ វិឆ្ឆិកា បានឱ្យដឹង ដែលថា នៅក្នុងឆ្នាំ ២០២៣កន្លងមកនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន៨៦ភាគរយក្នុងបទល្មើសព្រហ្មទណ្ឌដែលកើតឡើង យើងបង្ក្រាបបានច្រើនណាស់។ ទន្ទឹមការបង្ក្រាបបានជាបន្តបន្ទាប់នេះ លោកសំ វិឆ្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយត្នថែទាំរបស់របរដោយខ្លួនឯងផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព