Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថដូនពេញ ឃាត់ខ្លួនមនុស្ស បីនាក់ ពាក់ព័ន្ធ នឹងគ្រឿងញៀន

  • Print

ភ្នំពេញ៖ កម្លំាងអាវុធ ហត្ថខណ្ឌដូនពេញ នៅម៉ោងប្រមាណ ២៣៖៤០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ បានសហការជាមួយ ការិយាល័យ គ្រឿងញៀន ធ្វើការបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ បីនាក់ ក្នុងករណីចែកចាយ និងផ្តល់ទីតំាង ប្រើប្រាស់គ្រឿងញៀន ស្ថិតនៅចំនុច ផ្ទះជួលគ្មានលេខ (សំណង់អាណាធិបតេយ្យ) ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្រ្តីអាវុធហត្ថ ខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ ផាន់ ធា ភេទស្រី អាយុ ៤៨ឆ្នាំ ស្នាក់នៅផ្ទះ ជួលគ្មានលេខ ផ្លូវលេខ៧០ ជាម្ចាស់ផ្ទះ និងជាម្ចាស់ថ្នាំ, ទី២.ឈ្មោះ ផាន់ ណាវី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនិង ទីលំនៅមិន ពិតប្រាកដ ជាអ្នកមើលផ្លូវ និងទី៣.ឈ្មោះ យី ធី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ ជាអ្នកប្រើប្រាស់។

មន្រ្តីអាវុធហត្ ថបានបន្តទៀតថា វត្ថុតាងដែល ចាប់យកមាន ក្រាមសថ្លាចំនួន ៣៩កញ្ចប់តូច និង០១កញ្ចប់ធំ, ជញ្ជីងថ្លឹង ចំនួន០១, ទូរស័ព្ទ ចំនួន០៣គ្រឿង, ដាវ ចំនួន០២ដើម, ស្លាកលេខម៉ូតូ ចំនួន០១(ភ្នំពេញ1Y:1576) និង ដែកកេះ ចំនួន៥ និងសំភារៈ សំរាប់សេពគ្រឿង ញៀនមួយចំនួន៕

ដកស្រង់ពី៖ ដើមអម្ពិល