Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​អ្នកលេង​កាំបិត​ធំ ២​នាក់ ក្រោយ​កា.ប់​យុវជន​ម្នាក់​របួសធ្ងន់

  • Print

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ភឿន ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាព វាយកាប់ចាក់គ្នា កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងមួយកន្លែង ក្បែរវត្តស្រះត្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កន្លងទៅ ។

អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញបានស្រាវជ្រាវអស់ជាច្រើនថ្ងៃ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ជាអ្នកលេងកាំបិតធំ ជំនាញខាងកាប់មិនរើសមុខ បានចំនួន២នាក់ រួមមាន ៖ ១-ឈ្មោះ ខ្ចៅ ប៊ុនលី និងទី២-ឈ្មោះ ម៉ៅ រ៉ាម៉ុន ជនសង្ស័យទាំង២នាក់ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ ។

រីឯជនរងគ្រោះឈ្មោះ ឆេង លីសាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ សមត្ថកិច្ច បានអោយដឹងថា កាលពីវេលាម៉ោង១៧ល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ មានក្មេងស្ទាវពីរក្រុម គឺក្រុមជនរងគ្រោះ និងក្រុមជនសង្ស័យ បានជិះម៉ូតូជួបគ្នា នៅម្តុំ KTV Fplus ក្រុងប៉ោយប៉ែត ហើយពួកគេ គឺជាគូសត្រូវចាស់ ធ្លាប់មានវិវាទជាមួយគ្នាកន្លងមក។

ក្រុមជនសង្ស័យ មានគ្នា៧នាក់ ម៉ូតូ៣គ្រឿង បានកើតចិត្តចង់សងសឹក ក៏នាំគ្នា ជិះម៉ូតូតាមជនរងគ្រោះ និងបានចូលការដ្ឋានសាងសង់មួយកន្លែងយកកាំបិត ដំបងទីប ដំជ្រុង បានតាមវាយជនរងគ្រោះបណ្តាលឲ្យរបួស ក្បាល, ដៃ និងខ្លួនប្រាណ ហើយខ្លួនបានសន្លប់មិនដឹងខ្លួន។ ឯគ្នាខ្លួនម្នាក់ទៀត ឈ្មោះថុង វិសាល បានដួលឆ្ងាយ មិនរងបួសអ្វីទេ ជនរងគ្រោះខ្លះ រត់រួចខ្លួន ខ្លះរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ជុំវិញករណីនេះ កម្លាំងជំនាញ និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ យ៉ាងយកចិត្តទុកដាក់បំផុត និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ យកមកសួនាំថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោយសួរនាំ ជនសង្ស័យទាំង២នាក់ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព