Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ.ហ ស្វាយរៀង​ ឃាត់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធ ​នឹងការប្រើប្រាស់ គ្រឿងញៀន

  • Print

ភ្នំពេញ៖ កម្លាំង កងរាជអាវុធហត្ថ ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ បានធ្វើការ ឃាត់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធ នឹងការប្រើប្រាស់ គ្រឿងញៀន ស្ថិតត្រង់ចំណុច ភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

យោងតាមមន្ត្រី កងរាជអាវុធហត្ថ ដែលចុះទៅ បង្ក្រាបករណី ខាងលើ បានឲ្យដឹងថា កាលពីវេលាម៉ោង១ និង៣៥នាទី ថ្ងៃទី១៤ ខែមករា កម្លាំងអ.ហស្រុកចន្ទ្រា ដឹកនាំដោយ លោក អនុសេនីយ៍ឯក គឹម ចាន់ធី ចេញល្បាត រក្សាសន្តិសុខ នៅមូលដ្ឋានឃាត់ ខ្លួនជនសង្ស័យ ប្រើប្រាស់ គ្រឿងញៀន បានចំនួន០៥នាក់ ទី១.ឈ្មោះ តាំង លីណែត ភេទប្រុសអាយុ ១៧ឆ្នាំ, ទី២.ឈ្មោះ ហែម វិសាល ភេទប្រុសអាយុ ១៨ឆ្នាំ, ទី៣. ឈ្មោះ សោម ចាន់សីហា ភេទប្រុស អាយុ ២០ឆ្នាំ, ទី៤. ឈ្មោះ ពៅ គីរ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ និងទី៥. ឈ្មោះ ឃិម រតនៈ ប្រុសអាយុ ១៦ឆ្នាំ។

មន្ត្រីអ.ហ ដដែល បានបានបន្ថែមថា កម្លាំងអ.ហ ក៏បានរឹបអូស វត្ថុតាងមួយ ចំនួនពីក្រុម ជនសង្ស័យ ទាំងនោះផងដែរ រួមមាន ម៉ូតូ ០១គ្រឿង ទូរសព្ទដៃ ០១គ្រឿង បច្ចុប្បន្ន បញ្ជួនខ្លួនមក មន្ទីរយុត្តិធម៍អ.ហខេត្តស្វាយរៀង ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។ ក្រោយពីការពិនិត្យ និងធ្វើតេសទឹកនោម ឃើញថាមាន សារធាតុញៀន ពិតប្រាកដ ចំនួន០៤នាក់ និងម្នាក់ទៀត ឈ្មោះ ឃិម រតនៈ មិនមាន សារធាតុញៀនទេ។ ជាមួយគ្នានោះ ឪពុកម្ដាយ របស់អ្នក ញៀនគ្រឿង ញៀនទាំង ៤នាក់ ក៏បាន សំណូមពរ ឲ្យសមត្ថកិច្ច ជួយនាំពួកគេ ទៅបន្សាប សារធាតុញៀន នៅមណ្ឌល ឱកាសខ្ញុំ (រាជធានីភ្នំពេញ) ផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល