Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​បះបោរ ក្នុង​សកម្មភាព​កា.ប់​រាន​ព្រៃទន្ទ្រាន​យក​ដី កែន​គ្នា​ទៅ​រំដោះ​ជនសង្ស័យ​២​នាក់ ពី​រង្វង់​ដៃ​សមត្ថកិច្ច

  • Print

ខេត្តស្ទឹងត្រែង ៖ ក្រុមបះបោរ នៃសកម្មភាពកាប់រានព្រៃ ទន្ទ្រានយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ បានកែនកម្លាំងបក្ខពួកទៅរំដោះជនសង្ស័យ ២នាក់ ពីរង្វង់ដៃសមត្ថកិច្ច ខណៈដែលចុះទៅបង្ក្រាបមុខសញ្ញាពាក់ព័ន្ធ ក្នុងការកាប់រានព្រៃ ក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង (អតីតរបៀងអភិរក្សជីវៈចម្រុះប្រពន្ធ័តំបន់ការពារធម្មជាតិ) ស្ថិតក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ស្រេង ជាហេង បានប្រាប់សារព័ត៌មានអោយដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្រុមការងារចម្រុះដឹកនាំដោយព្រះរាជអាជ្ញារង ចុះដល់ចំណុចទីតាំងកាប់រានព្រៃ ទន្ទ្រានយកដីខាងលើ ប្រទះឃើញជនជាតិឥស្លាម ជាង២០នាក់ ព្រមទាំងបានសាកសួរ ព័ត៌មានបន្ថែមទៀត ដោយប្រជាពលរដ្ឋទាំងនោះ បានឆ្លើយថា ពួកគាត់មករស់នៅទីនេះ តាមរយៈមេខ្យល់ លក់ទិញដី តាំងពីឆ្នាំ២០១៧ ដែលមានប្រជាពលរដ្ឋ ១២៣គ្រួសារ ស្នើ១២៣ខ្នងផ្ទះ សុទ្ធសឹងជាខ្មែរឥស្លាមទាំងអស់ ។

ប្រជាពលរដ្ឋទាំងនោះ បានប្រាប់បន្តថា ពួកគាត់មកកាប់ទន្ទ្រានដីព្រៃ នៅទីនេះ មានអ្នកមកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ក្នុង១គ្រួសារ មានដីចាប់ពី៥ ហិកតា ឡើងទៅ ។ ប្រជាជនខ្មែរឥស្លាមទាំងនោះ ប្រាប់បន្តទៀតថា ដីព្រៃខាងលើនេះ ពួកគាត់បានទិញពីឈ្មោះ សុល្យ សាម៉ា (ហៅយាយម៉ា) ឈ្មោះ ស្លះ វ៉ឺត និងឈ្មោះ ម៉ាន សរលីហ៊ីន ជាខ្មែរឥស្លាម ។

ប្រភពប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបន្ថែមថា ក្រៅពីប្រជាជនខ្មែរឥស្លាម ចំនួន១២៣គ្រួសារខាងលើ ក្រុមការងារបានបន្តរកឃើញចំនួន ៩០ផ្ទះបន្ថែមទៀត នៅតំបន់ក្បែរៗនោះ ដែលសង់ផ្ទះលើដីកាប់រាន ទុកចោល ពុំមានមនុស្សរស់នៅ យ៉ាងអនាធិបតេយ្យ ។

លោកប្រធានមន្ទីរបរិស្ថាន អោយដឹងទៀតថា កំឡុងពេលចុះប្រតិបត្តិការខាងលើនោះ កម្លាំងបរិស្ថាន បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ បន្ទាប់មក បានមួយសន្ទុះ មានឈ្មោះ សល់ ថុល បានកែនដឹកនាំមនុស្សជាច្រើននាក់ ទៅរំដោះយកជនសង្ស័យ ពីរង្វង់ដៃសមត្ថកិច្ច ស្ថិតក្នុងស្ថានភាពនោះ ដោយខ្លាចមានហិង្សាកើតឡើង ព្រះរាជអាជ្ញារង ដឹកនាំផ្ទាល់ ក៏បានបញ្ជាឲ្យកម្លាំងបរិស្ថានដោះលែងជសង្ស័យទាំង២នាក់នោះសិន រួចចាំបន្តនីតីវិធីតាមក្រោយ ។

លោក ស្រេង ជាហេង ក៏បានស្នើសុំឲ្យក្រុមសារព័ត៌មានចុះផ្សាយពីការពិតរបស់អាជ្ញាធរ ដែលបានខិតខំចុះបំពេញការងារកន្លងមក ជៀសសវាងការផ្សាយខុសពីការពិត ខណៈកម្លាំងជំនាញ រួមទាំងស្ថាប័នអនុវត្តច្បាប់ ដុតដៃដុតជើង បង្ក្រាប់ និងកសាងសំណុំរឿងជាហូរហែ រហូតបច្ចុប្បន្ន ៕

ដកស្រង់ពី៖កោះសន្តិភាព