Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​វៀតណាម ៤​នាក់ ករណី​គ្រឿងញៀ.ន និង​កាន់កា.ប់​អាវុធ​ខុសច្បាប់ នៅ​ក្រុង​បា​វិត

  • Print

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ជាជនជាតិវៀតណាម ចំនួន០៤នាក់ (ស្រី០១នាក់) និងរឹបអូសវត្ថុតាង រួមមានអាវុធខ្លីចំនួន០៣ដើម និងគ្រឿងញៀនមួយចំនួនធំ នៅក្រុងបាវិត ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ការបង្ក្រាបនេះ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៣-២៦ ខែកុម្ភ: ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ជនសង្ស័យចំនួន០៤ រួមមាន ៖

១.ឈ្មោះ ដង អាន់តង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ២.ឈ្មោះ ហ្វាម មិនថាំង ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត

៣.ឈ្មោះ ឡេ ឌឹកជី ភេទប្រុស ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ៤.ឈ្មោះ ហ្វាម ជូង៉ុក ភេទស្រី ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។

ចាប់យកវត្ថុតាង និងសម្ភារៈ រួមមាន ៖

-ម្សៅក្រាមពណ៌សថ្លា ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៤កញ្ចប់ ទម្ងន់ ៦៥,១៣ ក្រាម

-ប្រភេទកេតាមីន ចំនួន០៧កញ្ចប់ ទម្ងន់ ៤៤៩,៣៨ ក្រាម

-ថ្នាំគ្រាប់ ពណ៌ក្រហម ប្រភេទ MDMA ចំនួន៣៤ គ្រាន់ទម្ងន់ ១៦,០២ ក្រាម

-ថ្នាំញៀន កញ្ចប់ពណ៌ក្រហម ប្រភេទ MDMA ចំនួន១៤២ គ្រាប់ទម្ងន់ ២០,៤២ក្រាម

-ថ្នាំគ្រាប់ ពណ៌លឿង ប្រភេទ MDMA ចំនួន១៥៤ គ្រាប់ទម្ងន់ ៥០,៩៧ ក្រាម

-ថ្នាំញៀន កញ្ចប់ពណ៌ក្រហម សញ្ញាទំពាំងបាយជូរ ប្រភេទ MDMA ចំនួន០៥ កញ្ចប់ទម្ងន់ ៨១,២១ ក្រាម

-អ៊ិចស្តាស៊ីគ្រាប់ ទម្ងន់ ០,២៨ ក្រាម (សរុបសារធាតុញៀនគ្រប់ប្រភេទទម្ងន់ ១៤០៧,៣៦ ក្រាម (០១គីឡូ៤០៧,៣៦ក្រាម)

-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០២ គ្រឿង

-អាវុធខ្លី០៣ ដើម បង់០១ គ្រាប់ ២១គ្រាប់

-ទូរសព្ទ ០៤ គ្រឿង -ម៉ូតូ ៨គ្រឿង -ប្រាក់ដូល្លារ ១,៨៤០$

-កាតធនាគារ ០៥ លិខិតឆ្លងដែន ០២ក្បាល អត្តសញ្ញាបណ្ណ សញ្ជាតិវៀតណាម ០៧សន្លឹក ព្រមទាំងគ្រឿងអលង្ការ ឧបករណ៍ សម្ភារៈ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព