Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ បំភ្លឺ​ករណី​ពលរដ្ឋ​ម្នា​.​ក់ ត្រូវ​អេ​ស្កា​វា​ទ័​រ ថយ​កិន​ស្លា​.​ប់ ពុំ​ពាក់ព័ន្ធ​ការ​តវ៉ា​ដីធ្លី​ទេ

  • Print

ខេត្តកោះកុង ៖ ករណីអេស្កាវាទ័រកិនពលរដ្ឋនៅខេត្តកោះកុងស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅការពារដីរបស់ខ្លួននោះ គឺជាព័ត៌មានក្លែងក្លាយ មិនមែនមកពីការតវ៉ាដីធ្លីឡើយ ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាល ស្រុកបូទុមសាគរ បានបង្ហាញថា ករណីអេស្កាវាទ័រ ថយកិនមនុស្សប្រុសស្លា.ប់ម្នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៣ និង៥០នាទី នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយពេលកើតហេតុអ្នកបើកបរគ្រឿងចក្រ បានរត់គេចខ្លួន ។

របាយការណ៍ដដែលអោយដឹងទៀតថា ស.ពជនរងគ្រោះ ឈ្មោះ សាត សាខន ភេទប្រុស អាយុ៦៣ឆ្នាំ (ស្លា.ប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ក្រោយពេលកើតហេតុកម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាព បានទៅពិនិត្យសាកស.ពជនរងគ្រោះ ពិតជាស្លា.ប់ដោយសារគ្រឿងចក្រថយកិនស្លាប់ពិតប្រាកដមែន ដោយអ្នកបើកបរគ្រឿចក្រ ខ្វះការប្រុងប្រយ័ត្ន ។

តាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះ បានបញ្ជាក់ថា លោក សាត សាខន ជាអ្នកជួលអេស្កាវាទ័រ មកឈូសឆាយដីចម្ការរបស់គាត់ នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយគាត់បានឈរពីក្រោយអេស្កាវាទ័រ នៅពេលនោះ អ្នកបើកអេស្កាវាទ័រ បានថយក្រោយ ដោយមិនបានមើល ក៏បានកិនគាត់ស្លាប់តែម្តង។

ហើយការស្លា.ប់របស់លោក សាត សាខន នេះមិនមានការពាក់ព័ន្ធ នឹងការការពារដី ឬការតវ៉ាដីធ្លី ដូចការចុះផ្សាយរបស់សារព័ត៌មាននោះទេ ពីព្រោះទីតាំងដីនោះគាត់បានចុះបញ្ជីជាដីមានលក្ខណៈជាប្រព័ន្ធរួចរាល់ហើយ ដែលមានក្បាលដីលេខ៥៣៩ ចុះបញ្ជីនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ មកម្លេះ ជាប្រភេទដីកសិកម្ម ស្ថិតក្នុងភូមិ ឃុំកើត ហេតុខាងលើ ។

ករណីខាងលើកនេះ កម្លាំងនគរបាលស្រុកបូទុមសាគរ កំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនបង្ក ជាអ្នកបើកបរហើយ។ ចំពោះវត្ថុតាងគ្រឿងចក្រ (អេស្កាវាទ័រ) ត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព