Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំ២០១៥ កម្មករដួល សន្លប់ជិត២ ពាន់នាក់

  • Print

ភ្នំពេញ៖ កម្មករ និយោជិត បានដួល សន្លប់ចំនួន ១៨០៦នាក់ នៅតាមបណ្តា រោងចក្រនានា ទូទាំងប្រទេស នៅឆ្នាំ ២០១៥ ក្នុងនោះ ខេត្តកណ្តាល មានអ្នកសន្លប់ច្រើន ជាងគេ នេះបើ យោងតាម របាយការណ៍ នៃបេឡាជាតិ របបសន្តិសុខ សង្គម(ប.ស.ស ) ។

របាយការណ៍ខាង លើបានឲ្យដឹងថា ចំនួនអ្នក សន្លប់នោះ ក្នុងរាជធានី ភ្នំពេញ ៣៥៩នាក់ ខេត្តកណ្តាល ៨០០នាក់ កំពង់ស្ពឺ ២៩៧នាក់ កំពង់ឆ្នាំង ៨៧នាក់ ស្វាយរៀង ១០៤នាក់ តាកែវ ១៤២នាក់ និងខេត្តព្រៃវែង ១៧នាក់ សរុបចំនួន ១៨០៦នាក់ ទូទាំងប្រទេស ។

យោងតាម បណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សហភាព ការងារកម្ពុជា (CLC) បានឲ្យដឹងថា ការដួលសន្លប់ របស់កម្មករ និយោជិត គឺបណ្តាលមក ពីធ្វើការ ថែមម៉ោងច្រើន ការបរិភោគអាហារ មិនមានជីវភាព កង្វះអនាម័យ សម្រាកមិន បានគ្រប់គ្រាន់ មានស្ថានភាព តានតឹងក្នុងអារម្មណ៍ ។

ប.ស.ស ក៏បានលើក ឡើងពី រោងចក្រមួយ ចំនួនឲ្យ កម្មករថែម ម៉ោងលើសពីការ អនុញ្ញាត របស់ក្រសួង បរិយាកាស កំដៅ និងហប់ ការធ្វេសប្រហែស ត្រួតពិនិត្ យផ្នែកសុខភាព និងសុវត្ថិភាព ការងារ ៕

ដកស្រង់ពី៖ដើមអម្ពិល