Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ជនសង្ស័យ១១​នាក់ ពាក់ព័ន្ធ​ឆក់​ទូរ​សព្ទ និង​កំហែង​ប្លន់​យក​ម៉ូតូ នៅខេត្ត​ព្រះ​សីហ​នុ

  • Print

ខេត្តព្រះសីហនុ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) និងកំហែងយក (ប្លន់ម៉ូតូ) ។

យោងតាមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា វេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា នៅត្រង់ចំណុចមហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) និងកំហែងយក(ប្លន់ម៉ូតូ) មួយបានកើតឡើងបង្កដោយជនសង្ស័យ០១ក្រុម មិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែលជាង១០នាក់ រួចគេចខ្លួនបាត់ ។

ជនរងគ្រោះឈ្មោះ សេង ចាន់ធៀន ហៅ តាក់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ សម្ភារបាត់បង់ម៉ូតូ១គ្រឿងម៉ាក ឌ្រីមសេ១២៥ ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ស្លាកលេខ កំពត 1U-8196 ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតវេលាម៉ោង២១និង០០នាទីយប់ ថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន២៣នាក់ ស្រីចំនួន០៦នាក់ ក្នុងកិច្ចប្រតិបត្តិការ ដែលអាចពាក់ព័ន្ធករណីខាងលើ រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ ។

ក្រោយពីធ្វើការសាកសួរ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចជំនាញរកឃើញថា ក្នុងចំណោមជនសង្ស័យទាំង២៣នាក់ ដែលសមត្ថកិច្ចឃាត់បាន មានជនសង្ស័យ១១នាក់ ភេទប្រុស ដែលពាក់ព័ន្ធក្នុងករណីនេះ ចំណែក១២នាក់ទៀត (ប្រុស៦នាក់ ស្រី៦នាក់) មិនជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ដោយមានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាអោយត្រលប់ទៅផ្ទះវិញ ។

វត្ថុតាងចាប់យកបានមានម៉ូតូចំនួន០៦គ្រឿង, ទូរសព្ទចំនួន០៥ គ្រឿង និងខ្សែក្រវ៉ាត់ចំនួន០៤ខ្សែ ។ ចំពោះជនសង្ស័យចំនួន១១នាក់ និងវត្ថុតាង ខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ និងកំពុងបន្តស្វែងរកចាប់ខ្លួនជនសង្ស័យជាបក្ខពួកដែលបានរត់គេចខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព