Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនមនុស្សពីរ នាក់ពាក់ព័ន្ធ និងការចែកចាយ សារធាតុញៀន ខុសច្បាប់

  • Print

 កណ្តាល៖ មនុស្សពីរនាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីរកឃើញថា មានជាប់ ពាក់ព័ន្ធ នឹងសារធាតុ ញៀនខុសច្បាប់ ចំនួន មួយកញ្ចប់តូច នៅម៉ោងប្រមាណ ២៣៖៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ ចំណុច:ផ្លូវបេតុង (ច្រកចូល ហាងខារ៉ាអូខេ បឹងតាបែន)ភូមិថ្មិ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះឌី ហៀង ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន) និងទី២-ឈ្មោះសុង រី ភេទស្រី អាយុ ២០ឆ្នាំ ទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា វត្ថុតាដែលដកហូត រួមមាន ក្រាមពណ៌សថ្លា សង្ស័យជា សារធាតុញៀន មេតំហ្វេតាមីន (ម៉ាទឹកកកice) ចំនួន០១កញ្ចប់តូច, ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាកNOKIA ចុចពិលពណ៌ ក្រហម១និងម៉ាក SAMSUNG ពណ៌ស០១គ្រឿង), ម៉ូតូ០១ គ្រឿងម៉ាក SUZUKI STEP ពណ៌ក្រហម លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AA.9647, លុយដុល្លា ៥ដុល្លារ និងលុយខ្មែរ ២២៥០០រៀល, កាបូបក្រណាត់ ពណ៌ឈាមជ្រូក១ និងសម្ភារ: សំរាប់វេចខ្ចប់ ចែកចាយ និងឧបករណ៍ សំរាប់ប្រើប្រាស់ គ្រឿងញៀន មួយចំនួន។

បើតាមសាក្សី បានឲ្យដឹងថា នៅវេលាម៉ោង២៣៖៣០នាទី កំលាំងអន្តរាគមន៍ ក្រុងតាខ្មៅ សហការជាមួយ ផ្នែកជំនាញយុត្តិធម៌ បានចេញល្បាត ដល់ចំណុច ភូមិថ្មី បានជួបជនសង្ស័យ ដោយមានការសង្ស័យ ក៏ហៅធ្វើការឆែកឆេរ រកឃើញវត្ថុតាងដូចខាងលើ រួចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ។ នៅចពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀន ពីម្តុំវាលខ្សាច់សង្កាត់ចាក់អង្រែលើ ចំនួន ១កញ្ចប់ធំ តំលៃ ១០០ដុល្លារ រយ:ពេលពីរបីថ្ងៃមកហើយ រួចយកមករំលែកដាក់ថង់តូចៗ ចៃកចាយឲ្យគេអស់ហើយ គឺនៅតែមួយកញ្ចប់តូចយកមក ចែកចាយឲ្យអ្នកប្រើប្រាស់ នៅភូមិថ្មី ពិតប្រាកដមែន

 ហើយបានមកស្នាក់នៅ បន្ទប់លេខ២០៥ ផ្ទះសំណាក់ ផ្កាយមាស និងបានប្រើប្រាស់ថ្នាំញៀននៅទីនោះ ជាមួយជនសង្ស័យទី ពីរជាស្រីស្នេហ៍របស់ខ្លួនទៀតផង ផ្អែកតាមចំលើយសារភាព របស់ជនសង្ស័យទី១ និងបានការឯកភាពពី លោកអធិការនគរបាលក្រុងតាខ្មៅ កម្លាំងបានទៅចែកឆេរបន្ទប់ ដែលជនសង្ស័យទាំង ពីរនាក់ស្នាក់នៅ បានរកឃើញវត្ថុតាង ដូចខាងលើ រួចបញ្ជូនកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕



ដកស្រង់ពី៖ ដើមអម្ពិល