Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រពន្ធប្តី ពីរនាក់ ស្លាប់ចោលកូន ទំាងកណ្តាលផ្លូវ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅដំដែក

  • Print

សៀមរាប៖ ប្រពន្ធប្តី ពីរនាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្តកាមារីឆ្លាម បុកម៉ូតូពួកគាត់ ខណៈកំពុងជិះតាមផ្លូវជាតិលេខ៦A ស្ថិតនៅឃុំដំដែក ខេត្តសៀមរាប នៅម៉ោងប្រមាណ ៤៖៣០នាទី ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ។

សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា ខណៈពីរនាក់ ប្តីប្រពន្ធ នេះ បានជិះម៉ូតូ មកដល់ឃុំដំដែក តាមផ្លូវជាតិលេខ៦A នេះ ក៏ត្រូវរថយន្តកាមារីឆ្លាម ជិះមកបុក ពីក្រោយ បណ្តាលឲ្យស្លាប់ទំាងពីរនាក់ ចោលកូនតែម្តង។ យ៉ាងណា ក៏ដោយ សាក្សីនៅ មិនទាន់ស្គាល់ អត្តសញ្ញាណ ជនរងគ្រោះ និងជនបង្ក នៅឡើយទេ៕



ដកស្រង់ពី៖ ដើមអម្ពិល