Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ២នាក់ ភ្ជង់ប្លន់យកម៉ូតូMSX បានសម្រេច មិនទាន់បានកន្លះម៉ោងផង ត្រូវសមត្ថកិច្ចដេញ យកម៉ូតូបានវិញ ដោយសារប្រព័ន្ឋGPS

  • Print

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានដកកាំភ្លើងខ្លីភ្ជង់ប្លន់ ពីយុវជនម្នាក់បានសម្រេច ខណះជិះមកដល់ខាងមុខផ្ទះ ឈប់ចាំអ្នកផ្ទះបើកទ្វារឱ្យ ប៉ុន្តែយកម៉ូតូទៅមិនទាន់បានកន្លះម៉ោងផង ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដេញតាមយកម៉ូតូជនរងគ្រោះបានមកវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង១០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ89Z តាមបណ្តោយផ្លូវ លេខ១៥០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគេបានជិះម៉ូតូ ម៉ាកMSX ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BV-3337 ជិះចេញពីធ្វើការនៅសណ្ឋាគារណាហ្គាវើលបំណងត្រឡប់មកផ្ទះ ខណះមកដល់ចំណុចខាងមុខផ្ទះកំពុងចាំអ្នកផ្ទះបើកទ្វារឱ្យ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិច មិនចាំស្លាកលេខ បានជិះមកឈប់និងបានដកកាំភ្លើងខ្លី ភ្ជង់គំរាមបាញ់ ប្លន់យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ ។

ភ្លាមៗនោះជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍នគរបាលរដ្ឋផ្សារដេប៉ូទី១ ដើម្បីឱ្យសមត្ថកិច្ចតាមស្វែងចាប់ជនសង្ស័យ ដោយបានបើកមើលផែនទីក្នុងទូរស័ព្ទដៃរបស់ខ្លួន ងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញា ព្រោះម៉ូតូជនរងគ្រោះមានភ្ជាប់ប្រព័ន្ឋGPS ។

ភ្លាមៗនោះដែរ សមត្ថកិច្ចខណ្ឌទួលគោក បានទំនាក់ទំនងទៅសមត្ថកិច្ចតាមបណ្តាខណ្ឌផ្សេងៗដើម្បីតាមប្រមាញ់យកជនសង្ស័យ ព្រោះប្រព័ន្ឋGPSបានឃើញមុខសញ្ញាបានឃើញថា ជនសង្ស័យជិះតាមបណ្តោយផ្លូវសហព័ន្ឋរូស្សី និងបានទំនាក់ទំនង ទៅសមត្ថកិច្ចខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចអន្តរាគមន៍ទាំង២ខណ្ឌ បានចេញអន្តរាគមន៍ដេញតាមប្រមាញ់ក្រុមជនសង្ស័យផ្អើលទាំង២ខណ្ឌ រហូតដេញតាមយកម៉ូតូមកវិញបាន នៅផ្លូវលំមុខនឹងអាកាស យាន្តដ្ឋានអន្តរជាតិភ្នំពេញ តែក្រុមជនសង្ស័យបានគេខ្លួនបាត់អស់ ។

 

ក្រោយមកសមត្ថកិច្ចបានយកម៉ូតូ ជនគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំព្រឹក ឡើងឱ្យជនរងគ្រោះយកឯកសារពាក់ព័ន្ឋ ដើម្បីមកយកម៉ូតូ របស់ខ្លួនយកទៅវិញ ៕

ដកស្រង់ពី៖ ដើមអម្ពិល