Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនប្រុសស្រីចំនួន ៤នាក់ ក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

  • Print

កោះកុង៖ លោក យឹម ផេង ស្នងការរង ទទួលផែន ការិល័យកណ្តាល ប្រឆាំងបទល្មើស នៅវេលាម៉ោង ២២៖៣០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រី នៅក្រោមឱវាទ ឆ្មក់ចូលផ្ទះសំណាក់ យីហោ ចំប៉ា ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ធ្វើការឃាត់ខ្លួន បានមនុស្ស ៤នាក់ពាក់ព័ន្ធ និងករណីថ្នាំញៀន។

លោក យឹម ផេង ស្នងការរង បានឲ្យដឹងថា ក្រោយពីមាន ស៊ើបសង្កេត យ៉ាងយកចិត្ត ទុកដាក់ ច្បាស់លាស់ ហើយសមត្ថកិច្ច បានឆ្មក់ចូលក្នុង បន្ទប់ផ្ទះសំណាក់ យីហោ ចំប៉ា បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ ប្រុស២នាក់ ស្រី២នាក់ និងរឹឆែកឆេរ រកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២កញ្ចប់តូច រួមទាំងឧបករណ៏ជក់ ១ចំនួនទៀតផង។

ជនសង្ស័យទាំង ៤នាក់ មានឈ្មោះ ទី១-ឈ្មោះ ហ្វៀង ភុគ ភេទប្រុសអាយុ ២៤ឆ្នាំ ជនជាតិវៀតណាម, ទី២-ឈ្មោះ មាស ប្រឹក ភេទប្រុស អាយុ ២៩ឆ្នាំ ទី៣-ឈ្មោះ ពៅ ពេជ្រ ភេទស្រីអាយុ ២១ឆ្នាំ និងទី៤-ឈ្មោះ ជន ចានរស្មី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបបលក់ការាអូខេ។

លោកបានឲ្យដឹងថា ដើម្បីភូមិឃុំ មានសុវត្តិភាព និងអនុវត្តន៏តាម បទបញ្ជារ របស់ ក្រសួងមហាផ្ទៃ និងក្រោមការ ដឹកនាំផ្ទាល់ របស់លោក ស្នងការខេត្ត លោក មិនគិតពីការ នឿយហត់ឡើយ ធ្វើយ៉ាងណាឲ្យតែ ប្រជាពលរដ្ឋមាន សុវត្តិភាពក្នុង ក្រុមគ្រួសារ។ ហើយលោក ក៏សូមឲ្យ ប្រជាពលរដ្ឋ ចូលរួម ចំណែក ផ្តល់ព័ត៌មាន ផងដែរ ដល់ សមត្ថកិច្ច ដើម្បីអនាគត កូនចៅកម្ពុជា ដែលជាទំពាំងស្នង ឬស្សី នៃប្រទេសជាតិ។ បច្ចុប្បន្ន សមត្ថកិច្ច កំពង់កសាង សំណុំរឿង បញ្ចូនខ្លួន ជនសង្ស័យ និងវត្ថុតាងទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការ  ទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល