Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះម៉ូតូបុកកង់ពីក្រោយ បណ្តាលដួលរបួសធ្ងន់ ទាំងសងខាង លើផ្លូវជាតិលេខ៣

  • Print

កំពត ៖ ម៉ូតូបុកកង់ ពីក្រោយពេញ ទំហឹង ធ្វើឲ្យដួល ទាំងសងខាង របួសធ្ងន់ទាំង ២នាក់ កាលពី វេលាម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ចំណុចមុខផ្សាររៃញ្ញាណ ស្ថិតក្នុង ភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

មន្ត្រីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ អ្នកបើកបរម៉ូតូ ជាជនជាតិ ខ្មែរឥស្លាម ឈ្មោះលេស ស៊ុបរីភេទប្រុស អាយុ២៤ឆ្នាំ ជិះម៉ូតូ ម៉ាកសង់សេ ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ។ ចំណែក ជនរងគ្រោះ ជិះកង់ ឈ្មោះលាង ឆេងម៉េង ភេទប្រុស អាយុ១៧ឆ្នាំ អ្នកទាំង២ មានទីលំនៅ ក្នុងភូមិ ឃុំកើតហេតុខាងលើ ។

មន្ត្រីដដែលបន្តថា ខាងម៉ូតូបង្ក បើកបរពី ក្រោយកង់ ក្នុងល្បឿនលឿន ទិសដៅ ស្របគ្នាពី កើតទៅលិច លុះមកដល់ ចំណុចកើតហេតុ ចៃដន្យ ក៏បុកកង់ ចំពេញទំហឹង បណ្តាលឲ្យ ដួលបោកទៅនឹងថ្នល់ ទទួលរង របួសធ្នង់ ទាំង២នាក់ ។ ក្រោយហេតុការណ៍ភ្លាម ជនរងគ្រោះ ទាំងសងខាង ត្រូវបានគេ ដឹកនាំយក ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពត ។ ចំណែកម៉ូតូ និងកង់ ត្រូវកម្លាំង នគរបាល នាំយកទៅ រក្សាទុក នៅប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំព្រៃថ្នង រង់ចាំដោះ ស្រាយគ្នា ទៅថ្ងៃក្រោយ ៕

ដកស្រង់ពី៖ ដើមអម្ពិល