សពក្មេងស្រី ដែលគេប្រទះឃើញ នៅឃុំល្បើក ត្រូវសមត្ថកិច្ច ដាក់ការសង្ស័យថា ជាករណីរំលោភសម្លាប់
- Details
- Category: Social Security News
កំពត ៖ សាកសពក្មេងស្រី ត្រូវប្រជាពលរដ្ឋប្រទះឃើញ នៅម៉ោង៧ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ ចំណុចស្នឹម ចំបើងវាលស្រែ ស្ថិតក្នុងភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ។
មន្ត្រី នគរបាល មូលដ្ឋាន បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ថាកុមារី រងគ្រោះ ឈ្មោះឃុន ណាន អាយុ១៤ឆ្នាំ មុខរបរ សិស្ស រស់នៅ ក្នុងភូមិ ឃុំកើត ហេតុ ខាងលើ ។
មន្ត្រីនគរបាល ដដែលបន្តថា ជនរងគ្រោះ បានបាត់ខ្លួន តាំងពីថ្ងៃទ១៩ ខែមករា ឆ្នាំ២០១៦ ខណៈចេញ ទៅរៀន នៅសាលា កាលពីព្រឹក ថ្ងៃទី១៨ខែមករា លុះដល់ល្ងាច មិនឃើញមក ផ្ទះវិញ បងប្អូន បានចេញ ទៅដើរ រុករក តែមិន ឃើញសោះ រហូតមក ដល់ព្រឹក ថ្ងៃទី២០នេះ ទើប ប្រជាពលរដ្ឋ ក្នុងភូមិ ជាមួយ ដើរចេញ ទៅវាលស្រែ ក៏ប្រទះឃើញ សពរងគ្រោះ តែម្តង ដែលដេកស្លាប់យ៉ាង អនោចអធម ។
កុមារី រងគ្រោះ រស់នៅ ជាមួយឪពុក ឈ្មោះងួន រឿនអាយុ៥៥ឆ្នាំ ឯម្តាយបាន ស្លាប់ចោលហើយ ។ ឪពុកមិន បាននៅផ្ទះទេ គឺរវល់ ចេញទៅលេង បងប្អូននៅឯខេត្តក្រៅ ដោយទុក ជនរងគ្រោះ នៅផ្ទះ ជាបងប្អូន។ តាមសមត្ថ កិច្ចនគរ បាលជំនាញ ដាក់ការ សង្ស័យ ជំហ៊ាន ដំបូងថា ជាករណី រំលោភសម្លាប់។
បច្ចុប្បន្ន កម្លាំងនគរបាល ជំនាញស្នង ការដ្ឋានខេត្ត បាននិងកំពុង តែធ្វើ កោសល្យវិច័យ នៅកន្លែង កើតហេតុ ដើម្បីវែករក មុខសញ្ញា ជនសង្ស័យ យកមក ផ្តន្ទាទោសតាមច្បាប់ ៕
ដកស្រង់ពី៖ ដើមអម្ពិល