Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនជាប់ចោទ ជាប់ពន្ធនាគារមួយជីវិត បន្តសនវាការ បដិសេធន៍ សាលាក្រមសាលាដំបូង

  • Print

ភ្នំពេញ៖ ចៅក្រមសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ នេះ បានបើក សវនាការ ជំនុំជម្រះ សំណុំរឿង ជនជាប់ចោទម្នាក់ ដែលបានប្តឹង បដិសេធន៍ សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបាន សម្រេចដាក់ ពន្ធនាគារ អស់មួយជីវិត បន្ទាប់ពីបានធ្វើ សកម្មភាព ប្លន់យកម៉ូតូ ជនរងគ្រោះ កាលពីខែកញ្ញា ឆ្នាំ២០១៣។

ជនជាប់ចោទ សុខ សម្ផស្ស អាយុ២៥ នៅព្រឹកថ្ងៃទី២០ ខែមករា នេះ ត្រូវបាន អនុរក្សពន្ធនាគារព្រៃស បញ្ជូនមកកាន់ សភាព្រហ្មទណ្ឌ នៃសាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះសាជាថ្មី ក្រោមការចោទប្រកាន់ ឃាតកម្មគិតទុកជាមុន ដែលបានប្រព្រឹត្តិ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៣។ ដំណើរនៃនៅអំពើឃាតកម្មនេះ បានកើតឡើង ខណៈជនជាប់ចោទ បាន ជួល ម៉ូតូ ជនរងគ្រោះ ម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ ជិះ ពីទីក្រុងតាខ្មៅ មកខណ្ឌដង្កោ ក្នុងគោលបំណង មកជួបប្រពន្ធ នៅម្តុំរោងចក្រ ៧ជាន់ ផ្លូវវេងស្រេង ក្នុងខណ្ឌមានជ័យ។

ប៉ុន្តែ ដោយមានគំនិត ទុច្ចរិត ជនជាប់ចោទ សុខ សម្ផស្ស បានឱ្យ ជនរងគ្រោះ ឈ្មោះ ភាព ស៊ីណែត ភេទប្រុស អាយុ ២៥ឆ្នាំ ឌុបតាមផ្លូវលំ វាងកាត់ តាមទីស្ងាត់ ក្នុងសង្កាត់ដង្កោ ហើយ នៅពេលមានឱកាសល្អ មកដល់ ពាក់កណ្តាលផ្លូវ ជនជាប់ចោទ ក៏បានធ្វើ សកម្មភាព វាយសម្លាប់ប្លន់យកម៉ូតូ។

ចំពោះ ការចោទប្រកាន់ ក៏ដូចជា ការសម្រេច សាលាក្រមរបស់ សាលាដំបូង រាជធានីភ្នំពេញ ត្រូវបាន ជនជាប់ចោទ បដិសេធន៍ ដោយ លោក សុខ សម្ផស្ស ថា ខ្លួនពុំបាន វាយសម្លាប់ ជនរងគ្រោះដូច ការចោទប្រកាន់ នោះទេ ហើយបាន ស្នើឲ្យតុលាការ ជួយរក យុត្តិធម៌ ជូនផង។

ដោយឡែក តំណាង មហាអយ្យការ អមសាលា ឧទ្ធរណ៍ លោក អ៊ឹម វិជ្ជា ក្នុងអង្គ សវនាការ បានស្នើ ឲ្យតុលាការ  តម្កល់ការ សម្រេច របស់តុលាការ ថ្នាក់ក្រោម ទុកជាបាន ការដដែល។ នៅក្រោយសវនាការ លោកចៅក្រម ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ បានសម្រេចលើកពេល ប្រកាសសាលដីកា ទៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះវិញ៕

ដកស្រង់ពី៖ ដើមអម្ពិល