Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍ សៅ សុខា បិទវគ្គបណ្តុះបណ្តាល នាយទាហានកងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ជំនាន់ទី១៤

  • Print

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នាសាលាកងរាជអាវុធហត្ថ កំបូល បានប្រារព្ធ ពិធីបិទវគ្គ បណ្តុះបណ្តាលទាហាន កងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ជំនាន់ទី១៤

 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស   និងមានការចូលរួមពី មេបញ្ជាការរង កងរាជអាវុធហត្ថ ស្នងការនគបាល នាយកសាលា លោកនាយការិយាល័យ ព្រមទាំង នាយទាហានជាច្រើនរូបផងដែរ។

ឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានប្រាប់ឱ្យដឹងថា៖ សិក្ខាកាមមាន ចំនួន៨៥នាក់ កម្មវិធីហ្វឹកហ្វឺន សម្រាប់វគ្គនេះមានរយៈសរុប ចំនួន៥ខែ ស្មើនឹង ២២សប្តាហ៍ ១ថ្ងៃ ស្មើនឹង១៥៥ថ្ងៃ ស្មើនឹង៩៣០ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

ដកស្រង់ពី៖ ដើមអម្ពិល