Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំ២០១៥ បទល្មើស ព្រហ្មទណ្ឌ នៅស្វាយរៀង មាន ៥២លើក បង្ក្រាបបាន ៤២លើក ឃាត់ខ្លួនមនុស្ស ៨១នាក់

  • Print

ស្វាយរៀង៖ ក្នុងលទ្ធផលបូកសរុប ការងារឆ្នាំ២០១៥ និងទិសដៅការងារឆ្នាំ២០១៦ ក្នុងរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នេះ បានបង្ហាញថា ករណីនៃបទល្មើសព្រហ្មទណ្ឌ មានការថុះជាងឆ្នំា២០១៤ ចំនួម៥ករណី ពោលក្នុងឆ្នាំ២០១៥នេះ បទល្មើសព្រហ្មទណ្ឌ បានកើតឡើងចំនួន ៥២ករណី ដែលក្នុងនោះ បទល្មើសឃាតកម្ម លួច និងរំលោភសេពសន្ទវៈជាដើម។

យោងតាម របាយការណ៍ក្នុងឆ្នាំ២០១៥ បានបង្ហាញថា សភាពការណ៍ បទល្មើសព្រហ្មទណ្ឌ មានការកើតឡើង ៥២លើក បើប្រៀបធៀបឆ្នាំ២០១៤ ថយចុះ ៥លើក (គឺ៥២ លើ៥៧លើក) ក្នុងនោះ បទល្មើស ឧក្រិដ្ឋ ២៥លើក លើ ១៤លើក រួមមាន លួចមានស្ថានទម្ងន់ទោស ដោយប្រើអាវុធ ៤លើក, លួចមានស្ថានទម្ងន់ទោស ដោយប្រើមធ្យោ បាយផ្សេងៗ ៤លើក, ឃាតកម្ម ៦លើក, រំលោភសេពសន្ទវៈ ៦លើក, បង្ខាំងមនុស្សខុសច្បាប់ ៥លើក, បទល្មើសមជ្ឃឹម ២៧ លើ ៤៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់រងរបួស 0១២នាក់ រងគ្រោះ ១៤នាក់ បាត់ម៉ូតូ ៧គ្រឿង និងមាសប្រាក់សម្ភារៈ ប្រើប្រាស់មួយចំនួន។

ក្នុងនោះ អាជ្ញាធរមាន សមត្ថកិច្ច ធ្វើការបង្ក្រាបបាន ៤២លើក ឃាត់ខ្លួនជនសង្សយ័បាន ៨១នាក់ ក្នុងនោះបទឧក្រិដ្ឋ ១៨លើក ឃាត់ខ្លួនបាន ៣០នាក់ និងបទល្មើសមជ្ឈឹម ២៤លើកឃាត់ខ្លួនបាន ៥១នាក់ ក្នុងនោះបង្រ្កាបជាក់ស្តែង ៣៩លើក ដកហូតវត្ថុតាង មានអាវុធវែង ១ដើម, អាវុធខ្លី ១ដើម, ម៉ូតូ ៩គ្រឿង, ពូថៅ២, កាំបិតផ្គាក់១ និងសម្ភារៈមួយចំនួនទៀត បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។

ជាមួយគ្នានោះ របាយការណ៍ ក៏បានបង្ហាញអំពី គ្រោះថ្នាក់ផ្សេងៗ ផងដែរថា បានកើតឡើង ១៤៣លើក បើប្រៀបធៀបឆ្នាំ២០១៤ ក្នុងរយៈពេលដូចគ្នាថយចុះ ១៨លើក រួមមានអគ្គីភ័យ ១៤លើក រន្ទះបាញ់ ១០លើក ខ្យល់កន្ត្រាក់ ២២លើក ធ្វើអត្តឃាត ២៩លើក គ្រោះថ្នាក់ដោយជាតិផ្ទុះ ០៣លើក គ្រោះថ្នាក់ផ្សេងៗចំនួន ៦៥លើក បណ្តាលឲ្យ មនុស្សស្លាប់ចំនួន ១១៣នាក់ រងរបួស ១៩នាក់ ឆេះផ្ទះ ១០ខ្នង រលំផ្ទះ ៨៧ខ្នង របើកដំបូល៧៩ខ្នង ខូចខាតដំណាំស្រូវដំណាំរួមផ្សំ និងសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឡែក គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ១៥៤លើក បើប្រៀបធៀបឆ្នាំ២០១៤ ថយចុះ ២០លើក បណ្តាលឲ្យមនុស្សស្លាប់ ៨៦នាក់ រងរបួសចំនួន ៣៦៣នាក់ ខូចខាតរថយន្ត ៥៥គ្រឿង ម៉ូតូ ១៦៨គ្រឿង កង់ ៨គ្រឿង គោយន្ត ៥គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន៕

ដកស្រង់ពី៖ ដើមអម្ពិល