Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនចែកចាយគ្រឿងញៀន២៥នាក់ និងថ្នាំ៣០កញ្ចប់ ត្រូវនគរបាលបង្ក្រាបនៅខណ្ឌសែនសុខ

  • Print

(ភ្នំពេញ)៖ ស្នងការរង នគរបាល រាជធានីភ្នំពេញ លោក ប៊ន សំអាត បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល របស់លោក បានចុះទៅបង្ក្រាប ករណី ចែកចាយ និងប្រើប្រាស់ ថ្នាំញៀន នៅប្លុក ត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ជាលទ្ធផល ជនសង្ស័យ២៥នាក់ ត្រូវបាន ចាប់ខ្លួន ព្រមទាំង ដកហូតថ្នាំបាន ៣០កញ្ចប់។

លោក ប៊ន សំអាត បានបញ្ជាក់ទៀតថា ក្រោមបទ បញ្ជាផ្ទាល់ ពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ លោកបាន ដឹកនាំកម្លាំង ជំនាញ សហការ ជាមួយគណ: បញ្ជាការឯកភាព ខណ្ឌសែនសុខ បានចុះទៅ តំបន់មិនរៀប រយនោះ រហូតចាប់ខ្លួន ជនសង្ស័យ និងរកឃើញ ថ្នាំជាច្រើនកញ្ចប់។

ក្រោយចាប់ ខ្លួនជនសង្ស័យ ទាំងនេះត្រូវបាន បញ្ជូនទៅសួរនាំ ដើម្បីកសាង សំណុំរឿង ទៅតុលាការ ចាត់ការតាម នីតិវិធី៕

ដកស្រង់ពី៖ Fresh News