Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្ម.ក់បង្រ្កា​បទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង ឃាត់ខ្លួន ប្រុសស្រីច្រើននាក់ រួមទាំងដកហូតបាន​ថ្នាំញៀ.ន មួយ​ចំនួន

  • Print

រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរ ប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិបាន ធ្វើការឆ្មក់បង្រ្កាបទីតាំងមួយកន្លែង យីហោ ថាំង ហ៊ួយ ក្លឹប ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសជាង១០០នាក់ រួមទាំងថ្នាំញៀនមួយចំនួនផងដែរ ។ រង្វង់ប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៤ នៅចំណុច KTV យីហោ ថាំង ហ៊ួយ ក្លឹប ដែលស្ថិតនៅតាមបណ្ដោយផ្លូវ១០៣ សង្កាត់ បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គឺកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បានសហការជាមួយ និងសមត្ថកិច្ចមូលដ្ឋានបានឆ្មក់បង្រ្កាបទីតាំងខារ៉ាអូខេខាងលើ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិបរទេសជាង១០០នាក់ រួមទាំងបានដកហូតវត្ថុតាងមួយចំនួនសុទ្ធសឹងជាប្រភេទថ្នាំគ្រវីផងដែរ។ បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំងនោះ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសាកសួរ និងអនុវត្តនីតិវិធីផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព