Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុខសញ្ញាឆក់ ដ៏សកម្ម នៅជាយដែន ប៉ោយប៉ែត ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការ

  • Print

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យវ័យ ១៨ឆ្នាំ ម្នាក់ត្រូវនគរបាលចាប់ខ្លួន នៅម៉ោង ៤ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅចំនុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញថា ជនសង្ស័យរូបនេះ បានធ្វើសកម្មភាព ឆក់កាបូបលុយ ពលរដ្ឋម្នាក់ នៅចំនុចផ្លូវដើមពុទ្ទ្រា។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លិ ស៊ីវឡេង ហៅយ៉ត ហៅង៉ោល អាយុ ១៨ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក អ៊ុ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា មុនចាប់ខ្លួន ជនសង្ស័យ និងបក្ខពួករបស់ខ្លួន ម្នាក់ផ្សេងទៀត ឈ្មោះ មករា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅម៉ោង ៣យប់ នៅចំនុចមុខហាង ស៊ុបត្រី ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត នៅចំពោះ មុខសមត្ថកិច្ចសួរនាំ ជនសង្ស័យ បានសារភាពថា ខ្លួនបានឌុប ឈ្មោះ មករា ធ្វើសកម្មភាព ឆក់ពិតមែន។

ក្រោយសួរនាំជនសង្ស័យ នឹងត្រូវបញ្ជូន ទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីឲ្យការិយាល័យ ជំនាញសួរនាំបន្ត និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ ការតាមច្បាប់៕


ដកស្រង់ពី៖ ដើមអម្ពិល