Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុងធ្វើបុណ្យឱ្យស្ត្រីលក់ទឹកត្នោតត្រូវគេសម្លា.ប់ ស្រាប់តែ​ប្តីត្រូវនគរបាលចា.ប់ក្រៀកចេញពីរោងបុណ្យ

  • Print

ខេត្តកំពត ៖ បន្ទាប់ពីមានករណីស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញស្លា.ប់ នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ដែលគេសង្ស័យថាត្រូវចោរប្លន់វាយបណ្តាលឱ្យស្លាប់រួចយកលុយអស់ជាង៣លានរៀល ដែលជនរងគ្រោះខំសន្សំបានមកពីការលក់ទឹកត្នោតនោះ ត្រូវបាននគរបាលខេត្តកំពត សហការជាមួយនគរបាលស្រុកកំពង់ត្រាច ធ្វើការយ៉ាងម៉ត់ចត់បំផុតដើម្បីវែកមុខសញ្ញាជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់។

គួររំលឹកថា ប្រទះឃើញស្ត្រីលក់ទឹកត្នោតស្លា.ប់ ខ្លះសង្ស័យថាចោរប្ល.ន់ តែសមត្ថកិច្ចថាឃា.តកម្ម ទីបំផុតខណៈពេលក្រុមគ្រួសារសាច់ញាតិកំពុងរៀបចំធ្វើបុណ្យស.ពឱ្យស្ត្រីរងគ្រោះជាប្រពន្ធ ស្រាប់តែនៅវេលាម៉ោង៣រសៀលថ្ងៃទី២ មេសានេះដែរ នគរបាលបានចាប់ក្រៀកបុរសជាប្ដីចេញពីរោងបុណ្យនោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

កងកម្លាំងនគរបាលបានចាប់បុរសជាប្ដីចេញពីរោងបុណ្យឡើងរថយន្តនគរបាល ដើម្បីយកទៅសួរនាំ លុះពេលយប់ក៏ដោះលែងមករោងបុណ្យវិញហើយ ។ សូមបញ្ជាក់ថា ស្ត្រីម្នាក់ឈ្មោះ កែម ញ៉ាញ់ អាយុ៥៤ឆ្នាំ ជាអ្នកលក់ទឹកត្នោតនៅលើខ្នងប្រឡាយទឹកឡឥដ្ឋ ក្នុងភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច បានត្រូវគេប្រទះឃើញស្លាប់ នៅក្បែរតូបលក់ទឹកត្នោតរបស់គាត់ ក្នុងសភាពត្រូវវាយបែកក្បាល ។ សពស្ត្រីរូបនេះ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ហើយកាបូបលុយរបស់គាត់ដែលនៅក្នុងនោះមានលុយជាង៣លានរៀលក៏បាត់ដែរ ។ តាមការពិនិត្យបឋមរបស់ក្រុមគ្រូពេទ្យនិងនគរបាលស្រុកកំពង់ត្រាច បង្ហាញថា ស្ត្រីរងគ្រោះ មានស្នាមរបួស២កន្លែងនៅក្បាល និងដួលស្លាប់នៅក្រោមដើមត្នោតក្បែរកន្លែងគាត់លក់ទឹកត្នោត ។

ចំណែកបុរសជាប្ដីនិយាយថា នៅព្រឹកថ្ងៃនោះ រូបគាត់បានជិះម៉ូតូទៅទិញកាហ្វេផឹកចម្ងាយប្រហែល១០០ម៉ែត្រពីកន្លែងប្រពន្ធលក់ទឹកត្នោត ។ ទោះបីជាបែបណា លោកវរសេនីយ៍ឯក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច និយាយថា ករណីនេះជារឿងឃាតកម្ម តែមិនទាន់ដឹងច្បាស់ពីគំនុំអ្វី ត្រូវរង់ចាំនគរបាលខេត្តមកធ្វើកោសល្យវិច័យសិន ។ តើការស្លាប់នេះដោយចោរប្លន់ ឬក៏ឃាតកវាយសម្លាប់ ?

ដកស្រង់ពី៖កោះសន្តិភាព