Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​ក្មេ.ង.​ទំ.នើ.ង.​ជិះ​ម៉ូតូ​ដេញ​កា​.​ប់.​គ្នា ភាគី​ម្ខាង​ភ័យ​ស្លន់ស្លោ​ជិះ​បុក​របង​សាលា​របួសធ្ងន់

  • Print

ខេត្តបាត់ដំបង ៖ ក្មេងប្រុសជំទង់០២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារជិះបុករបងសាលារៀនផង រងផ្លែកាំបិតរបស់គូសត្រូវផង នៅពេលព្យាយាមជិះម៉ូតូរត់គេចពីការតាមកាប់សម្លាប់ពីគួរសត្រូវរបស់ខ្លួន កាលពីវេលាម៉ោង១១យប់ថ្ងៃទី០២ មេសា ដែលកើតឡើងនៅចំណុចក្បែររង្វង់មូលលោកតាដំបងគ្រញូង ស្ថិតក្នុងភូមិរំចេក៤ សង្តាក់រតនៈ ក្រុងបាត់ដំបង ។

យោងតាមព័ត៌មានបឋមដែលកោះសន្តិភាពទទូលបាន អំពើហិង្សានេះផ្ដើមចេញពីជម្លោះរវាងពួកក្មេងទំនើង០២ក្រុម ដែលមួយក្រុមមានគ្នា០២នាក់ (ភាគីរងគ្រោះ) និងមួយក្រុមទៀត មានគ្នាចន្លោះពី៧ ទៅ៩នាក់ ។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ពួកក្មេងទំនើងទាំង០២ក្រុមនេះ បានប៉ះទង្គិចគ្នាមួយប្រាវ នៅម្ដុំព្រលានយន្តហោះ ហើយពួកគេបានជិះម៉ូតូដេញតាមកាប់សម្លាប់គ្នាយ៉ាងឃោឃៅ រហូតមកដល់រង្វង់មូលតាដំបងគ្រញូង ដែលទំនងភាគីពីរនាក់ភ័យស្លន់ស្លោរខ្លាំងពេកក៏ជិះម៉ូតូជ្រុលទៅបុកបង្គោលភ្លើង និងរបងសាលានៅក្បែរនោះ បណ្ដាលឲ្យដួលបោកក្បាលរបួសធ្ងន់ ។ បើតាមសាក្សីបាននិយាយថា ភាគីរងគ្រោះមានគ្នា០២នាក់ជិះម៉ូតូ០១គ្រឿង រីឯភាគីម្ខាងទៀតមានគ្នាចន្លោះពី៧ទៅ៩នាក់ជិះម៉ូតូ០៣គ្រឿង ។ ភាគីគ្នាច្រើនបានជិះដេញភាគី០២នាក់យ៉ាងប្រកិតពីក្រោយ ចេញពីព្រលានយន្តហោះ ឆ្ពោះមកដល់រង្វង់មូលតាដំបងគ្រញូង ទើបភាគី០២នាក់ដួលម៉ូតូ ។

ប្រភពដដែលបានបញ្ជាក់ថា ទំនងភាគី០២នាក់ភ័យស្លន់ស្លោរពេក ទើបជ្រុលទៅបុកបង្គោលភ្លើង និងហូសទៅបុករបងសាលាថែមទៀត ។ ពេលនោះ គេឃើញជនម្នាក់ដួលបោកក្បាលបែកឈាមសន្លប់ស្ដូក រីឯម្នាក់ទៀត បានព្យាយាមផ្លោះរបងសាលា តែបានទាក់មុតចម្រឹងដែករបង ។ មិនតែប៉ុណ្ណោះ ភាគីដែលដែលដេញពីក្រោយតាមទាន់ ខ្លះដកខ្សែក្រវ៉ាត់វាយ ខ្លះប្រើកាំបិតកាប់ និងខ្លះយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះទាំង០២នាក់ កាន់តែរងរបួសធ្ងន់ធ្ងរទ្វេរដង ។ ក្រោយកាប់និងវាយគួរសត្រូវអស់ចិត្ត ពួកគេក៏នាំគ្នាជិះម៉ូតូគេចខ្លួនអស់ លុះបន្តិចក្រោយមកទើបមានរថយន្តសង្គ្រោះទៅដឹកជនរងគ្រោះទាំង០២នាក់ទៅកាន់មន្ទីរពេទ្យ ។

នៅក្នុងអំពើហិង្សារវាងពួកក្រុមក្មេងទំនើងទាំង០២ក្រុមនេះ ពុំទាន់មានសាក្សី ឬប្រភពណាមួយអះអាងពីមូលហេតុទេ ។ ដោយឡែក សមត្ថកិច្ចដែលចុះអន្តរាគមន៍នៅពេលជនរងគ្រោះកំពុងដេកស្ដូកស្ដឹងជោកជាំទៅដោយឈាម ក៏ពុំអាចសន្និដ្ឋានបានដែរ ព្រោះពេលនោះសមត្ថកិច្ចពុំអាចសួរនាំសាក្សី ឬប្រភពណាមួយបានឡើយ ។ សមត្ថកិច្ចបានត្រឹមតែស្រាវជ្រាវស្គាល់អត្តសញ្ញាណជនរងគ្រោះទាំង០២នាក់នេះតែប៉ុណ្ណោះ ។

បើតាមសមត្ថកិច្ចជនរងគ្រោះទាំង០២នាក់ ម្នាក់ឈ្មោះ កេន ផាត់ថៃ ប្រុសអាយុ១៦ឆ្នាំ និង ម្នាក់ទៀតឈ្មោះ គុន ស៊ីនុ ប្រុសអាយុ១៦ឆ្នាំ ពួកគេរស់នភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះជនរងគ្រោះទាំង០២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ មិនទាន់អាចសួរនាំលំអិតបាននៅឡើយទេ ។ ប៉ុន្តែយ៉ាងណា សមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការស្រាវជ្រាវលើករណីនេះហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព