Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត​! មេ​តុងទីន​ពីរ​នាក់​ប្ដី​ប្រពន្ធ​​តាម​ប្រមាញ់​ចាប់​​​ក្នុងខុនដូ​នៅ​រាជ​ធានី​​​ភ្នំពេញ

  • Print

ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងយោងបទបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ក្រោមកិច្ចសហប្រតិបត្តិការរវាងអាវុធហត្ថខេត្តកំពង់ចាម និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានតាមប្រមាញ់មេទុងទីនពីរនាក់ប្ដីប្រពន្ធកំពុងតែសំងំលាក់ខ្លួននៅខុនដូមួយកន្លែង ក្រោយជាប់ពាក់ព័ន្ធករណីឆបោកលុយកូនតុងទីនរហូតដល់រាប់លានដុល្លារឯណោះនៅស្រុកចំការលើ ។

ពាក់ព័ន្ធរឿង៖ ក្រុមអាជីវករផ្សារស្ពឺ ស្រុកចំការលើ ផ្អើលឈុល ចោទមេតុងទីនវេចលុយ៥០លានដុល្លាររត់បាត់? (វីដេអូ) តាមប្រភពពីលោកវរសេនីយ៍ទោរ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបានឲ្យដឹងនារសៀលថ្ងៃទី៤ មេសា នេះថា ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៣ មេសា ឆ្នាំ២០២៤ ដោយបងប្អូនអាជីវករលក់ដូរនៅផ្សារស្ពឺស្រុកចំការលើ រាប់រយនាក់បានចេញបោកមេតុងទីនឈ្មោះសុវណ្ណាលីស ដោយអាជីវករបាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកចំការលើជាហូរហែ ។

ជាមួយនោះ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីសោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យកម្លាំងមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ខ្លួនមេតុងទីនដែលជាប់ពាក់ព័ន្ធករណីឆបោកលុយរាប់លានដុល្លារ ។ ប្រភពដដែលបន្តឲ្យដឹងទៀតថា កម្លាំងជំនាញចុះធ្វើការស្រាវជ្រាវករណីលេងតុងទីនតាមអនឡាញដែលមេតុងទីនជំពាក់កូនតុងទីនជាច្រើននាក់រាប់រយម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ ហើយរត់គេចខ្លួនបាត់ ។ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១និង៤០នាទីរសៀល ស្ថិតនៅចំណុចខុនដូមួយកន្លែងនៅបឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកផ្ទាល់វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១-ឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និង២-ឈ្មោះ ណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តកំពង់ចាម ដែលមានលេខ០២ និងលេខ០៣ អ.យ.ជ/២០២៤ចុះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងឆបោក (តុងទីនតាមអនឡាញ) ។ បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យចំនួន០២នាក់ខាងលើ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ។ ពេលដែលចាប់ខ្លួនទាំងពីរនាក់ប្ដីប្រពន្ធនេះ មិនឃើញមានលុយជាប់នឹងខ្លួននោះទេ ហើយខុនដូដែលនៅលាក់ខ្លួននោះជាកម្មសិទ្ធិរបស់អ្នកផ្សេងមិនមានឈ្មោះពីរនាក់ប្ដីប្រពន្ធនេះឡើយ។

យពីទទួលដំណឹងការចាប់ខ្លួនមេតុងទីនពីរនាក់ប្ដីប្រពន្ធនេះ បានធ្វើឲ្យបងប្អូនអាជីវករលក់ដូរនៅផ្សារស្ពឺ រាប់រយនាក់សម្ដែងនៅភាពល្អសប្បាយរីករាយដោយពួកគាត់រំពឹងថា នឹងទទួលបានយុត្តិធម៌។ ហើយក៏សូមអរគុណដល់កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានស្រាវជ្រាវនិងយកចិត្តទុកដាក់តាមប្រមាញ់ចាប់ខ្លួនពីរនាក់ប្ដីប្រពន្ធនេះរហូតដល់រាជធានីភ្នំពេញ។ តាមប្រភពក្រៅផ្លូវការថា ពីរនាក់ប្ដីប្រពន្ធនេះបានធ្វើលិខិតឆ្លងដែនរួចរាល់និងត្រៀមគេចខ្លួនចេញទៅក្រៅប្រទេស។ តែបាបកម្មព្រះមិនជួយគេចមិនទាន់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបានទាន់ពេលវេលាបញ្ជូនមកសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី ។

ដកស្រង់ពី៖កោះសន្តិភាព