Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

«​សម្ដែង សុំ​ទោស រួចខ្លួន​» ប៉ុន្តែ​ពេល​នេះ បុគ្គល​ឈ្មោះ ដែន សូ​នី ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ

  • Print

រាជធានីភ្នំពេញ ៖ ធ្លាប់សម្ដែង ហើយសុំទោស រួចខ្លួន ប៉ុន្តែលើកនេះអត់រួចខ្លួនទេ មុននេះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (ឈ្មោះលើហ្វេសប៊ុក DEN SONY) អាយុ៣៥ឆ្នាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចែករំលែកពេញបណ្ដាញសង្គម ក្រោយបែកធ្លាយសារក្នុងឆាត និងវីដេអូឃ្លីប ដែលត្រូវបានគេស្គាល់ថា លោក ដែន សូនី បានចូលក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ យកដៃបោចសក់ទាញចេញមកខាងក្រៅរួចយកដៃវាយមុខជនរងគ្រោះចំមួយដៃ ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ។

ស្ត្រីរងគ្រោះឈ្មោះ សំ លក្ខណា អាយុ២៥ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីនៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បុរសនោះយកមកសាកសួរនោះហើយ និងបានកោះហៅឲ្យបុរសនោះចូលខ្លួន មកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឬ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ច ទៅឃាត់ខ្លួន ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «សមត្ថកិច្ចយើងខ្ញុំ មិនមានពេលប្រេង (Prank) ជាមួយទេ។

ខ្ញុំបញ្ជា ផែនព្រហ្មទណ្ឌរួចហើយ» ។ ពាក់ព័ន្ធរឿងសម្ដែង ហើយសុំទោស រួចខ្លួនខាងលើនេះ មហាជន ពិសេសអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា នៅប្ដីប្រពន្ធមួយគូ ពីរគូទៀត ពូកែសម្ដែងធ្វើជាឈ្លោះគ្នា តាម អនឡាញ អនាគតនៅតែសម្ដែងទៀត គួរចាប់បញ្ជូនទៅតុលាការដែរ ប្រហែលជាលែងហ៊ានសម្ដែងឈ្លោះគ្នាទៀតហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព