Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យ​ឆេះ​សម្ភារៈ ក្នុង​អគារ​ខុន​ដូ​កំពុង​សាងសង់​មួយ​កន្លែង នៅ​ផ្លូវ​៦០​ម៉ែត្រ

  • Print

រាជធានីភ្នំពេញ ៖ អគ្គិភ័យឆាបឆេះសម្ភារៈ នៅក្នុងអគារខុនដូកំពុងសាងសង់មួយកន្លែង បង្កភ្ញាក់ផ្អើលអស់កម្មករ និងសមត្ថកិច្ច នាវេលាម៉ោង០៥និង៤៥នាទីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចអគារកំពុងសាងសង់មួយកន្លែង ក្បែរនិងស្ពានអាកាស មរតកតេជោ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៏មានពីសមត្ថកិច្ច បានអោយដឹងថា មានប្រជាពលរដ្ឋរាយការណ៏ថា ឃើញមានកម្មកររត់ជាច្រើនផ្អើលរត់ពីចេញពី ចំណុចអគារខុនដូមួយកន្លែង ដែលកំពុងសាងសង់ និងបានឮសំឡេងផ្ទុះ រួចក៏មានផ្សែងហ៊ុយឃ្មួលឃ្មាញ់ខ្លាំងតែម្តង។ ភ្លាមៗ សមត្ថកិច្ចបានចេញរថយន្ត មកជួយអន្តរាគមន៏បាញ់ពន្លត់ ។

ប្រភពពីកម្មករបានអោយដឹងថា មុនកើតហេតុ ក្រុមកម្មករទាំងអស់កំពុងសាងសង់ តាមជំនាញរៀងខ្លួន និងចំណែកមួយផ្នែកទៀត កំពុងផ្សារដែក លុះមួយសន្ទុះក្រោយមក កើតមានអណ្តាតភ្លើងឆាបឆេះតែម្តង ។ ក្នុងនោះដែរ កម្មករដែលបានឃើញហេតុការណ៏ ក៏បានសន្និដ្ឋានថា អាចបណ្តាលមកពីផ្សារដែករួចធ្លាក់កម្ទេចដែក លើក្រណាត់ និងក្បែរនោះមានសាំងក្រអូប ទើបបង្កជាអគ្គិភ័យបែបនេះតែម្តង ។ អគ្គិភ័យខាងលើនេះដែរ បានប្រើប្រាស់រថយន្តពន្លត់ជាង១០គ្រឿង បាញ់ពន្លត់រលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ ៕

ដកស្រង់ពី៖កោះសន្តិភាព