Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាញ់២គ្រាប់ ប្លន់យកម៉ូតូ ពីមន្ត្រីនគរបាលម្នាក់ គេចខ្លួនបាត់

  • Print

ភ្នំពេញ៖ ក្រុមចោរប្លន់ ៣នាក់ ធ្វើសកម្មភាព ស្ទាក់បាញ់ប្លន់ម៉ូតូ ពីមន្ត្រីនគរបាល រាជធានី ម្នាក់បានរួច គេចខ្លួនបាត់ សំណាងល្អ ជនរងគ្រោះ ពុំមានរង របួសនោះទេ កាលពីជិត ៨យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះ មិនបានគេស្គាល់ អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាមន្ត្រីនគរបាល រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ សេរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BR-5389 ។ នគរបាល បានបន្តថា មុនពេលកើតហេតុជន រងគ្រោះបានជិះ ម៉ូតូម្នាក់ឯងក្នុង គោលបំណងទៅ យាមគោលដៅក្បែរ កន្លែងកើតហេតុ លុះពេលទៅចំណុច កើតហេតុស្រាប់ មានជន សង្ស័យមានគ្នា ៣នាក់ ស្ទុះចេញមករួច ធ្វើសកម្មភាព បាញ់ចំនួន២ គ្រាប់ប្លន់ម៉ូតូពី ជនរងគ្រោះ រួចនាំគ្នាជិះគេច ខ្លួនបាត់ ចំណែកឯកមន្ត្រី នគរបាលក៏បានបាញ់ តបវិញដែរប៉ុន្តែ មិនឃើញមាន រងរបួស នោះទេ ។

ក្រោយពេល កើតហេតុកម្លាំង នគរបលបាន ចុះទៅដល់ អន្តរាគមន៍ ស្វែងរកមុខសញ្ញា ក្រុមចោរទាំងនេះ ដើម្បីឃាត់ខ្លួន យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល