Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឌុបប្រពន្ធមកពីផ្សារ ​ប្តីដេកមួយសំបក់ងើបឡើង ​បាត់ម៉ូតូ​ ក៏ប្តឹងចាប់បាន៣នាក់

  • Print

ខេត្តបន្ទាយមានជ័យ ៖ ឌុបប្រពន្ធមកពីផ្សារ ប្តីដេកមួយសំបក់ងើបឡើងវិញ ស្រាប់តែចោលួចម៉ូតូយកទៅបាត់ ក៏ប្តឹងសមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៣នាក់ និងដកហូតបានម៉ូតូចំនួន៣គ្រឿង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។

លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យចំនួន៣នាក់ដែលត្រូវឃាត់ខ្លួន រួមមាន ១-ឈ្មោះ ឡេង សក្តា ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ ហេវ សៀវហូវ ភេទប្រុស អាយុ២០ឆ្នាំ និង៣-ឈ្មោះ សាំ ពិសិដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះបានប្តឹងថាកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ បន្ទាយមានជ័យ1V-2472 ក្រោយទទួលបណ្ដឹង ហើយកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនបាន៣នាក់ និងម៉ូតូ២គ្រឿង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលខាងលើ។ លោកវរៈសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងម៉ូតូ២គ្រឿងក្នុងនោះមាន១គ្រឿងដែលចោរលួចត្រូវបានប្រគល់ជូនម្ចាស់វិញក្រោយផ្ទៀងផ្ទាត់ឯកសារ ។ ដោយឡែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព