Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូន​ក្រុម​ជនសង្ស័យ​ដៃដល់៦នាក់​ទៅតុលា​ការ​ខេត្ត​

  • Print

ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យដៃដល់ចំនួន៦នាក់ ក្រោយពីនគរបាលស្រុកថ្ពងបង្ក្រាបបាន ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើការចោទប្រកាន់ពីបទហិង្សារដោយចេតនា។ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយតប់កាប់ចាក់ទៅលើជនរង គ្រោះ។

ប្រភពពីនគរបាលស្រុកថ្ពងបាននិយាយឱ្យដឹងថា ក្រុមជនដៃដល់ដែលឃាត់ខ្លួនបាន មានឈ្មោះទី០១-ឈ្មោះ ផាន ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) ទី០២-ឈ្មោះ គា ខេរីន (ហៅង៉ោល )ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) ទី០៣-ឈ្មោះ អ៉ិន សៅធឿន ហៅ ធុល ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិទំនាប ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) ទី០៤-ឈ្មោះ ផាន ដានី ភេទប្រុស អាយុ១៥ឆ្នាំ ភូមិទំនាប ឃុំអមលាំង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) ទី០៥-ឈ្មោះ ជី ភារៈ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិគោគ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) និងទី០៦-យឿន យី ភេទប្រុស អាយុ២០ឆ្នាំ ភូមិគោគ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) ក្រុមជនដៃដល់ខាងលើជិះម៉ូតូចំនួន០២គ្រឿង។ នគរបាលស្រុកថ្ពងបានបន្តថា ម៉ូតូទី១ម៉ាកហុងដាសេ១២៥(C125)ពណ៌ខ្មៅឌុបគ្នាចំនួន៣នាក់ បើកបរដោយ ទី០១-ឈ្មោះ ផាន ទិត ដាក់កាំបិតប៉័ងតោ១តាមខ្លួនទី០២-ឈ្មោះ ផាន ដានី ជិះពីក្រោយ ៣-ឈ្មោះ អ៉ិន សៅធឿន ហៅ ធុល ជិះពីក្រោយ និងម៉ូតូទី០២ម៉ាកហុងដាសេ១២៥ (C125)ពណ៌ក្រហមឌុបគ្នា៣នាក់ បើកបរដោយ ទី០១-ឈ្មោះ យឿន យី អ្នកបើកបរ ទី០២-ឈ្មោះ ជី ភារៈ ជិះពីក្រោយ និងទី០៣-ឈ្មោះ គា ខេរីន ជិះពីក្រោយ បានជិះទៅធ្វើសកម្មភាពប្រើអំពើហិង្សានៅក្នុងកម្មវិធីសង្ក្រាន្តនៃសាលាអនុវិទ្យាល័យអមលាំងស្ថិតនៅភូមិកើតហេតុខាងលើ។

នគរបាលស្រុកថ្ពងបានបញ្ជាក់ទៀតថា ជនដៃដល់ឈ្មោះ ផាន ទិត្យ កាន់កាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះចំនួន០២នាក់ធ្វើឱ្យរងរបួសធ្ងន់ ដែលមានឈ្មោះ ទី០១-ឈ្មោះ សាង រស្មី ភេទប្រុស អាយុ១៦ឆ្នាំ (ជាសិស្ស) កាប់ត្រូវ១កាំបិតចំសៀតផ្កា ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរ ទីលំនៅក្នុងភូមិឃុំកើតហេតុទី០២- ឈ្មោះ មឿន វណ្ណា ហៅ ហ៊ា ភេទប្រុស អាយុ១៦ឆ្នាំ (ជាសិស្ស ) កាប់ត្រូវ១កាំបិតចំសៀតផ្កាត្រចៀកខាងស្ដាំរងរបួសធ្ងន់ធ្ងរ បញ្ជូនយកទៅសង្គ្រោះព្យាបាលភ្លាមៗ។ នគរបាលស្រុកបានបន្ថែមទៀតថា មូលហេតុឈានដល់ការវៃតប់កាប់គ្នានេះ មកពីមូលហេតុជនដៃដល់ខឹងជនរងគ្រោះទាំងពីរនាក់ បានដកសោម៉ូតូពីប្អូនបង្កើតរបស់ពួកគេ ដែលមានឈ្មោះផាន ដានី និងវ៉ៃប្អូនខ្លួនពេលកាប់រួចជនសង្ស័យឈ្មោះខាងលើ បាននាំជិះម៉ូតូគេចខ្លួនបាត់ រីឯជនរងគ្រោះ សាង រស្មី ត្រូវបានឪពុកម្ដាយបញ្ជូនទៅព្យាបាលសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនភូមិថ្នល់បំបែក(ដេរ១០ថ្នេរ) រីឯ ជនរងគ្រោះ មឿន វណ្ណា (ហៅ ហ៊ា) ឪពុកម្ដាយបានយកទៅព្យាបាលរបួដសង្គ្រោះបន្ទាន់នៅគ្លីនិកដូចគ្នា( ដេរ៨ថ្នេរ )។

សូមបញ្ជាក់ថា ការបង្ក្រាបក្រុមជនដៃដល់ខាងលើនេះ កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បន្ទាប់ពីនគរបាលជំនាញបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយជនរងគ្រោះទាំង០២នាក់ចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបន្តបន្ទាប់ជនសង្ស័យចំនួន០៦នាក់ ដកហូតវត្ថុតាង កាំបិតប៉័ងតោចំនួន១ដើម ម៉ូតូចំនួន០២គ្រឿង កសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។ បច្ចុប្បន្ន ក្រុមជនសង្ស័យដៃដល់ទាំង 6 រូបត្រូវបានកសាងទំនុំរឿងបញ្ជូនទៅកាន់អយ្យការដើម្បីធ្វើការជាប់ប្រកាន់តាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព