Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខេត្តពោធិ៍សាត់ ឃាត់ខ្លួន​ក្រុម​ទម្លាក់យោង​ប្រុស​ស្រី​៤​នាក់ បញ្ជូន​ទៅ​តុលាការ

  • Print

ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ស្នងការនគរបាលខេត្តពោធិ៍សាត់ បានបង្ហាញមុខជាសាធារណៈ «ក្រុមទម្លាក់យោង» ប្រុសស្រីចំនួន០៤នាក់ ដោយប្រើរូបភាពទម្លាក់(កូនថង់ក្រហម) ហើយបបួលជនរងគ្រោះចែកគ្រឿងអលង្ការក្លែងក្លាយ និងឆបោកយកគ្រឿងអលង្ការពិតរបស់ជនរងគ្រោះ នៅក្នុងផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកក្រគរ បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី៤ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្សារសាមគ្គីក្រគរ មានជនសង្ស័យចំនួន៤នាក់ បានធ្វើសកម្មភាពឆបោកយកគ្រឿងអលង្ការពីប្រជាពលរដ្ឋ ធ្វើជាជ្រុះកាបូបរួចបបួលជនរងគ្រោះចែកគ្រឿងអលង្ការក្លែងក្លាយ និងបន្លំយកគ្រឿងអលង្ការពិតប្រាកដជនរងគ្រោះ នៅចំណុចភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលស្រុកក្រគរ បានបន្តថា ក្រោយទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍ ចេញដេញប្រផាប់ចាប់ប្រផីញ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ រួមមាន ៖ ១-ឈ្មោះ ផុន ផាន (ហៅសី) ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខេត្តកំពត (គ្មានសារធាតុញៀន) ២-ឈ្មោះ អំ ប៊ុនធា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃកប៉ាស់ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង (គ្មានសារធាតុញៀន) ៣-ឈ្មោះ អៃ លីហួរ (ហៅម៉េង) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកត្រាំកក់ ខេត្តតាកែវ (គ្មានសារធាតុញៀន) ៤-ឈ្មោះ នី វណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ។

កម្លាំងនគរបាលស្រុកក្រគរ ដកហូតវត្ថុតាង រួមមាន ៖ លោហៈធាតុពណ៌លឿងខ្សែកចំនួន៥ខ្សែ ,លោហៈធាតុពណ៌លឿងចិញ្ចៀនចំនួន១១វង់ ,លោហៈធាតុពណ៌លឿងក្រវិល២គូរ ,លោហៈធាតុពណ៌លឿងខ្សែដៃ១ខ្សែ ,លោហៈធាតុពណ៌លឿងកង់ដៃ៩កង ,ទូរស័ព្ទដៃ៤ គ្រឿង ,កាបូបស្ពាយចំនួន២ ,កាបូបដៃចំនួន១ ,កាត ABA ចំនួន២សន្លឹក ,ម៉ូតូចំនួន២គ្រឿង ,មួកសុវត្ថិភាពចំនួន៤ ,លុយដុល្លារចំនួន១០០ដុល្លារ ,លុយខ្មែរចំនួន៥ ម៉ឺនរៀល ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព