Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លើងប្រច័ណ្ទប្តី វាយប្រពន្ធសម្លាប់ យកខ្សែចងព្យួក ជាប់នឹងធ្នឹមផ្ទះ

  • Print

បាត់ដំបង៖ បុរសម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក្រោមបទ ចោទប្រកាន់ ឃាតកម្ម សម្លាប់ទៅ លើស្ត្រីម្នាក់ ដែលជាប្រពន្ធ របស់ខ្លួន បន្ទាប់ពី កើតក្តីប្រច័ណ្ទ រឿងនិយាយ ទូរស័ព្ទ និងដើរចោល ផ្ទះមិនគិតគូរដល់កូនៗ ដោយទ្រំា មិនបាន បុរសរូបនោះ បានវាយសម្លាប់ រួចយកខ្សែរ ចងព្យួក ជាប់នឹងធ្នឹមផ្ទះ។

មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ សៅ ឡឹម អាយុ៣១ឆ្នាំ ត្រូវបានកម្លាំង សមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក្នុងភូមិកញ្ចំាង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង នៅម៉ោងប្រមាណ ២០៖០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីជន សង្ស័យវាយសម្លាប់ ប្រពន្ធនៅក្នុងផ្ទះ ដោយឡែក ស្រ្តីជាប្រពន្ធ ឈ្មោះ ហាវ ឡា អាយុ៣២ឆ្នាំ។

ជនសង្ស័យ សៅ ឡឹម បានឆ្លើយ សារភាពនៅ ចំពោះមុខ សមត្ថកិច្ច ចំពោះទង្វើនេះថា ហេតុតែដាច់ ចិត្តសម្លាប់ប្រពន្ធ ចោលនេះ គឺកើតឡើង ដោយសារ ភ្លើងប្រច័ណ្ទ ខឹងប្រពន្ធ ចូលចិត្តនិយាយទូរស័ព្ទ ជាមួយអ្នកផ្សេង ជាពិសេសនោះ គឺដើរចោលផ្ទះ មិនបានគិត គូរដល់កូនៗ ទើបខឹង សម្លាប់ចោលទៅ។

 យ៉ាងណាក៏ដោយ ជនសង្ស័យរូបនេះ បច្ចុប្បន្ន កំពុងត្រូវបាន ឃាត់ខ្លួនបណ្តោះ អាសន្ននៅ អធិការដ្ឋាន នគរបាលស្រុកសំឡូត រង់ចំាការ កសាងសំណុំរឿង បញ្ជូនទៅតាម នីតិវិធីច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល