Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើកសវនាការ ជម្រះក្តី លោក អាំង មាលតី

  • Print

កណ្តាល៖ លោក អាំង មាលតី អតីតប្រធាន សាលាដំបូង រាជធានីភ្នំពេញ ត្រូវបានសាលា ដំបូងខេត្តកណ្តាល កំពុងបើកសវនការ នៅម៉ោង៨និង ២០ នាទី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពី ឃុំខ្លួនជា បណ្តោះអាសន្ន នៅពន្ធនាគារ ខេត្តកណ្តាល ជាង៦ខែរួច មកហើយនោះ។

បើតាមមន្ត្រី តុលាការ ខេត្តកណ្ដាល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមករា នេះ លោក ងួន វុទ្ធី ប្រធានក្រុម ប្រឹក្សាជំនុំជម្រះ នៃសាលដំបូង ខេត្តកណ្តាល និងលោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកណ្តាល កំពុងបើក សវនាការជំនុំ ជម្រះក្តី លោក អាំង មាលតី  ក្នុងបន្ទប់ សវនាការទី២។

គួរបញ្ជាក់ថា លោក អាំង មាលតី ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួន កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ បញ្ជូនទៅក្នុងពន្ធនាគារ ខេត្តកណ្តាល ក្រោមការចោទ ប្រកាន់ពីបទ បំផ្លាញដោយ ចេតនា និង គៃបំបាត់ ដោយទុច្ចរិត បើយោងតាម ច្បាប់នៃមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ  បទល្មើសនេះផ្ដន្ទាទោសពី ៥ឆ្នាំទៅ១០ឆ្នាំ ។

គួរបញ្ជាក់ថា លោក អាំង មាលតី អតីតប្រធាន សាលាដំបូង រាជធានីភ្នំពេញ ត្រូវអង្គភាព ប្រឆាំងអំពើ ពុករលួយ ឃាត់ខ្លួនកាល ពីវេលាម៉ោង ១២ ថ្ងៃទី១៤សីហា ឆ្នាំ២០១៥ នៅអង្គភាពប្រឆាំង អំពើពុករលួយ ៤៥ម៉ោង បន្ទាប់ពី កសាងសំណុំរឿង រួចបានបញ្ជូន ទៅសាលាដំបូង ខេត្តកណ្តាល នៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៥ ។ អង្គភាព ប្រឆាំងអំពើ ពុករលួយ មិនឃាត់ខ្លួន តែលោក អាំង មាលតី អតីតប្រធាន សាលាដំបូង រាជធានីភ្នំពេញ ម្នាក់នោះទេ គឺបានឃាត់ ខ្លួនមន្ត្រីជាន់ ខ្ពស់ក្នុងស្ថាប័ន មួយចំនួនទៀត ដូចជាឃាត់ ខ្លួនលោក អ៊ុក កែវរតនៈ អតីតនាយករងខុទ្ទកាល័យ សាលាខេត្ត បន្ទាយមានជ័យ៕

ដកស្រង់ពី៖ ដើមអម្ពិល