Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចប្រើខែលព័ទ្ធចាប់អ្នករត់កង់៣ម្នាក់ចាប់ក្មេងស្រី៦ឆ្នាំ ​រួចយកកាំបិ.តដេញកា.ប់​ជីដូន​នាងទៀត​

  • Print

រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូតូកង់៣ម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ និងប៉ុស្តិ៍ គោកឃ្លាំងប្រដាប់ដោយខែល ព័ទ្ធចាប់បន្ទាប់ពីធ្វើសកម្មភាពចា.ប់រំលោ.ភសេពសន្ថវៈ ក្មេងស្រីអាយុ ៦ឆ្នាំ ជាអ្នកជិតខាងគ្នា ហើយដេញកាប់ជីដូនជនរងគ្រោះនិងសមត្ថកិច្ចទៀត។

\

គួររំលឹកថា បុរសម្នាក់នាំក្មេងស្រីចូលក្នុងបន្ទប់ ប៉ុនប៉ងធ្វើរឿងមិនគប្បី ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សង្ស័យឈ្មោះ ម៉ៅ ហេង អាយុ៣៩ឆ្នាំ ជាអ្នករត់ម៉ូតូកង់៣ រស់នៅភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ចំណែកក្មេងស្រីជាជនរងគ្រោះមានអាយុ៦ឆ្នាំជាសិស្ស។ តាមនគរបាលខណ្ឌសែនសុខ បានឱ្យដឹង ថា ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពី ស្ត្រីជាម្ដាយជនរងគ្រោះបាននាំក្មេងទៅពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋគោកឃ្លាំងដោយចោទប្រកាន់ លើ ជនជនសង្ស័យ រំលោ.ភសេពសន្ថវះ ។

តាមព័ត៌មានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ខណៈពេលដែលក្មេងស្រីដើរលេងក្នុងភូមិ ស្រាប់តែ ជនសង្ស័យ បានដឹកដៃក្មេងស្រីយកទៅក្នុងបន្ទប់ ប៉ុនប៉ងរំលោ.ភ តែមិនទាន់ស៊ីជម្រៅនោះទេ ។ខណះនោះ ជីដូនក្មេងស្រីបានមកទាន់ចូលទៅប្រតាយប្រតប់គ្នា ហើយ ត្រូវជនដៃដល់ បានយកកាំបិតដេញកាប់ ទៅលើដីដូន និងបងប្អូន សាច់ញាតិ ។ ភ្លាមៗនោះ ស្ត្រីជាម្ដាយក៏បានមកប្តឹងសត្ថកិច្ច ចុះទៅអន្តរាគមន៍ពទ្ធចាប់។

តាមព័ត៌មានបន្តទៀតថា នៅពេលដែលសមត្ថកិច្ចចុះទៅដល់ ជនសង្ស័យមិនបានប្រគល់ខ្លួននោះទេហើយបានព្យាយាមតដៃ ដោយយកកូនកាំបិតគប់ និងកាំបិតប៉័ងតោលប៉ងកាប់មកលើសមត្ថកិច្ច ។ខណៈនោះ សមត្ថកិច្ច ក៏បានប្រើខែល និងដែកទាក់ជើងទើបចាប់ខ្លួនបាន។បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចក៏បានស្នើសុំពិសោធន៍(TestCovid-19) លើជនសង្ស័យរូបនេះជាលទ្ធផល អវិជ្ជមាន ព្រមទាំងធ្វើតែស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាព អវិជ្ជមាន(គ្មានសារធាតុញៀន)។ ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី់៖កោះសន្តិភាព