Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​២ក្រុម​ផ្ទុះហិ.ង្សា ស្លា.ប់យុវជនម្នាក់

  • Print

ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ក្រោយពីរងនូវអំពើហិង្សាពីសំណាក់ក្រុមក្មេងទំនើងមួយក្រុមដែលមានទំនាស់នឹងគ្នា ក្រោយកើតហេតុក្រុមក្មេងទំនើងបានជិះម៉ូតូរត់គេចខ្លួនបាត់ ចំណែកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីហិង្សាខាងលើនេះកើតឡើងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង១០នាទីស្ថិតនៅក្នុងភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

តាមប្រភពពីសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច បានឱ្យដឹងថា មានករណីហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្តាលអោយស្លាប់ជនរងគ្រោះម្នាក់ បានកើតឡើងនៅចំនុចក្នុងសាលាបឋមសិក្សាដក់ពរ ស្ថិតនៅក្នុងភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ។ ករណីហិង្សានេះគឺបង្កឡើងដោយក្រុមក្មេងទំនើង២ក្រុម មិនទាន់ស្គាល់អត្តសញ្ញាណបានវាយកាប់ចាក់គ្នា បណ្តាលអោយស្លាប់មនុស្ស១នាក់ ឈ្មោះ ម៉ៃ ចាន់ថន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅក្នុងភូមិដក់ពរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិង កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាក្រុមជនបង្ក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែកសពជនរងគ្រោះ ក្រោយធ្វើកំណត់ហេតុរួច ក៏ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព