Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទះឃើញម៉ូតូ១គ្រឿងនិងស្បែកជើង១គូលើស្ពាន​ព្រែកសំរោង សង្ស័យមានអ្នកធ្វើរឿងអកុ​ស.ល

  • Print

រាជធានីភ្នំពេញ ៖ ប្រទះឃើញម៉ូតូមួយគ្រឿង និងស្បែកជើងមួយគូនៅលើស្ពានព្រែកសំរោង សង្ស័យមានអ្នកលោ.តទឹក បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លើស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងករណីខាងលើនេះ ពុំមានអ្នកណាឃើញហេតុការណ៍ច្បាស់លាស់នោះទេ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋជិះម៉ូតូឆ្លងកាត់ទីនោះ ក៏ស្រាប់តែប្រទះឃើញម៉ូតូម៉ាកស៊ុយស៊ូគីស្មាស មួយគ្រឿង អត់មានស្លាកលេខ រួមទាំងស្បែកជើងមួយគូ និងកាបូបស្ពាយមួយ ព្រមទាំងមួកសុវត្ថិភាព ទូរស័ព្ទអិនចុចពិលមួយនៅលើស្ពាន ដោយមិនឃើញមានមនុស្សនោះទេ ។

តាមប្រភពខាងលើបានបន្តទៀតថា ករណីនេះដែរ ដោយសារតែពួកគាត់សង្ស័យថាអាចមាន មនុស្សលោតទឹក ទើបបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅឱ្យចុះទៅមើល តែពេលសមត្ថកិច្ចក្រុងតាខ្មៅចុះទៅដល់ ឃើញថាម៉ូតូស្ថិតនៅខាងទឹកដីក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ទើបរាយការណ៍បន្តជូនសមត្ថកិច្ចខណ្ឌច្បារអំពៅចុះមកពិនិត្យទីតាំងកើតហេតុបន្តទៀត ។ ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកថ្មី បានចុះទៅពិនិត្យឃើញមានម៉ូតូស្មាសមួយគ្រឿង អត់មានស្លាកលេខ កាបូបស្ពាយមួយ មានកាតABA និងកាត់ wing មួយសន្លឹក និងមួកសុវត្ថិភាពមួយ ស្បែកជំពាមមួយគូរ និងទូរសព្ទអិនចុចពិលមួយ សង្ស័យជារបស់មនុស្សប្រុស ទើបយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ដើម្បីស្វែងរកសាច់ញាតិ ក៏ដូចជាម្ចាស់ម៉ូតូ ។ ជុំវិញករណីខាងលើនេះដែរ គឺគ្រាន់តែសង្ស័យថាមានមនុស្សលោ.តទឹកតែប៉ុណ្ណោះ ដោយសារតែមិនមានអ្នកឃើញហេតុការណ៍ជាក់ស្ដែង ៕

ដកស្រង់ពី៖កោះសន្តិភាព