Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្ឃបរាជិកលើកុមារី ត្រូវនគរបាល និងមន្ទីរធម្មការផ្សឹក បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត

  • Print

បាត់ដំបង ៖ សង្ឃនៅវត្តចំការតាប៊ុន បរាជិកលើកុមារី ត្រូវនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និង ការពារអនីតិ ជននិង មន្ទីរធម្មការនិង នគរបាល មន្ត្រីស្រុកសំពៅលូន ផ្សឹកបញ្ជូនទៅ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង នៅវេលា ម៉ោង១៧និង៣០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។

ប្រភពពីនគរបាល បានឲ្យដឹងថា ការផ្សឹកព្រះសង្ឃឈ្មោះឱ ថន ហៅ ឡុញ អាយុ ៦៨ ឆ្នាំ គង់នៅវត្តចំការតាប៊ុន ក្នុងឃុំជ្រៃសីមា ស្រុកសំពៅលូន ជាប់ពាក់ព័ន្ធ ករណីសេព មេថុនធម្មលើអនីតិជន អាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី៦ទី៨និងទី៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចវត្តចំការតាប៊ុន  ។  ក្រោយពេលបន្សឹករួច  កម្លាំងសមត្ថកិច្ច យើងបាន ធ្វើការឃាត់ ខ្លួនកសាង សំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ដើម្បីចាត់ការ តាមផ្លូវច្បាប់ ៕


ដកស្រង់ពី៖ ដើមអម្ពិល