Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រីបោយដៃ តាមផ្លូវសហព័ន្ធរុស្ស៊ី ត្រូវអាជ្ញាធរ ចុះប្រមូល បាន៤នាក់

  • Print

ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទ មកឈរបោយដៃ នៅតាមផ្លូវ សហព័ន្ធរុស្ស៊ី ខាងមុខព្រលាន យន្តហោះ អន្តរជាតិ ពោធិ៍ចិនតុង ត្រូវបាន អាជ្ញាធរខណ្ឌ ចុះទៅប្រមូលបាន ៤នាក់ យកទៅអប់រំដើម្បីលើក កម្ពស់តម្លៃស្រ្តីខ្មែរ ម្យ៉ាងវិញ ទៀតផ្លូវនេះ គឺភ្ញៀវជាតិនិង អន្តរជាតិចេញ ចូលការចុះប្រមូលនេះ ដឹកនាំ ដោយលោក ឃឹម ស៊ុនសូដា អភិបាល ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៦ ។

លោក ឃឹម ស៊ុនសូដា បានឲ្យដឹងថា ដោយមានការ ណែនាំពី លោកអភិបាល ដោយសារស្រ្តីរកស៊ីផ្លូវភេទ ទាំងនេះ គាត់បានមកឈរ បោយដៃ ហៅភ្ញៀវធ្វើឲ្យប៉ះពាល់ ដល់ភ្លៀវជាតិ និងអន្តរជាតិ ដែលចេញចូលតាមផ្លូវនេះ ដូច្នេះទើបលោក បានដឹកនាំទាំងកម្លាំង នគរបាល និងកម្លាំងសន្តិសុខ សាលាខណ្ឌចុះ មកប្រមូលស្រ្តី រកស៊ីផ្លូវភេទទាំងនេះ យកទៅអប់រំឬក៏បញ្ជូនទៅកាន់ សង្គមកិច្ច ។

លោក បានបន្តថា ការចុះប្រមូលនា ពេលនេះ គឺយើងធ្វើការ ប្រមូលបានតែ៤នាក់នោះទេ ហើយប្រសិន បើនៅមាន សេសសល់ទៀត គឺយើងនិងធ្វើការ ចុះប្រមូលជាបន្តទៀត និយាយឲ្យចំទៅ គឺអាជ្ញាធរមិន អនុញាតិឲ្យមានស្រីរកស៊ីផ្លូវ ភេទនៅតាមដងផ្លូវ សហព័ន្ធរុស្ស៊ីនេះទេ ៕

 

 

 

 

 

 

 

ដកស្រង់ពី៖ដើមអម្ពិល