Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលខេត្ត បង្ក្រាបទីតាំងសៃវៀនកីឡាបក្សី (ជលមាន់) ម៉ានិត ហេង ហេង ត្រេឌីង អន្លង់ជ្រៃ

  • Print

 ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានបញ្ចេញកណ្តាប់ដៃ ដែករបស់ខ្លួន បង្ក្រាបទីតាំងភ្នាល់ កីឡាបក្សី (ជល់មាន់) ដ៏ធំ មានស្លាកយីហោ ម៉ានិត ហេង ហេង ត្រេឌីង ចំណុចអន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានសកម្មភាព ភ្នាល់យូរខែមកហើយនោះ ហើយគេដឹងថា ជាខ្សែរបស់ព្រះឥន្ទទៀត ដែលក្រុមនេះ គេអះអាងថា មានច្បាប់អនុញ្ញាតត្រឹមត្រូវ ស.ជ.ណ ហើយគេបានសុំការអនុញ្ញាត ទៅអាជ្ញាធរខេត្តរួចហើយ ទើបគេដំណើរការ យ៉ាងគគ្រឹកគ្រេងបែបនេះ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា វាប្រាកដណាស់ ពិតជាមានខ្សែព្រះឥន្ទ ចូលភាគហ៊ុនមែន តែក្រោយមក ភាគហ៊ុននោះ ត្រូវបែកសាមគ្គីគ្នា ពោលគឺ ខ្សែព្រះឥន្ទ បានដកខ្លួនចេញ ស្ថានការណ៍បានវិវត្តន៍ ពីខ្នងទុយោ មកជាធម្មតាវិញ ។ មិនបានកន្លះខែ ស្រួលបួលផង ទើបមានថ្ងៃបង្ក្រាបនេះឡើង កាលពីមុន អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្ត ក៏មិនហ៊ានបញ្ចេញសាច់ដុំអ្វីដែរ (ក្របីស៊ីស្រូវបងមិនហ៊ានដេញ តែបើក្របីដើរចេញ បងដេញឲ្យស្រីមើល) ហើយបានត្អូញត្អែរថា មិនហ៊ាន មិនដឹង មិនពាក់ព័ន្ធ ពិបាកក្នុងការអនុវត្តលក្ខណៈ សម្បត្តិ៩យ៉ាង របស់ភូមិ ឃុំ មានសុវត្ថិភាពណាស់ បើអ្នកសារព័ត៌មាន អាចផ្សព្វផ្សាយបាន ពួកគាត់ជួយអរ ។

សេចក្តីរាយការណ៍ បានបន្តទៀតថា បើកម្លាំងបង្ក្រាប ពេលចាប់ផ្តើម បើកភ្នាល់ដំបូងនោះ ទើបការបំពេញតួនាទី ភារកិច្ច សមជានគរបាលយុត្តិធម៌ តែការបង្ក្រាបនេះ ហាក់ដូចជាយឺតពេលបន្តិច ។ ហើយគេក៏សង្កេតឃើញ លោក វ៉ាន់ វណ្ណា បានធ្វើកិច្ចសន្យា នៅចំពោះសមត្ថកិច្ចដូចតទៅ៖ ១-មិនអនុញ្ញាតឲ្យ ជនជាតិខ្មែរចូលលេង ក្នុងការស៊ីណូ របស់ខ្ញុំដាច់ខាត  ២-គោរពរាល់ការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋានមិនធ្វើអ្វីឲ្យខុស នឹងច្បាប់នោះ ៣-ខ្ញុំបាទសូមសន្យា ទំលាក់ផ្លាកខាងមុខ តាមផ្លូវជាតិយកទៅដាក់ ឲ្យឆ្ងាយពីផ្លូវជាតិ  ៤-កិច្ចសន្យានេះ ធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានបង្ខិតបង្ខំ ពីនរណាមួយឡើយ  ៥-បើថ្ងៃក្រោយខ្ញុំបាទ មិនគោរពដូច កិច្ចសន្យាខាងលើ សូមឲ្យសមត្ថកិច្ច អនុវត្តតាមច្បាប់ជាធរមាន  ៦-ក៏មានការផ្តិតស្នាមមេដៃស្តាំ ទុកជាភស្តុតាងផងដែរ ។

លទ្ធផលនៃការបង្ក្រាប ដែលដឹកនាំដោយលោក ប៉ុក តារា និងលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះមកបិទទីតាំង កាស៊ីណូ ម៉ានិត ហេង ហេង ត្រេឌីង ដែលមានម្ចាស់ឈ្មោះ វ៉ាន់ វណ្ណា ភេទប្រុស អាយុ៥៣ឆ្នាំ ផ្ទះលេខ១៣៩ ផ្លូវ៣៧៦ សង្កាត់បឹងកេងកង៣ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ទីតាំងភ្នាល់នេះ បានបិទ (ជាបណ្តោះអសន្ន) ដើម្បីប្រគល់ឲ្យទៅស្នងការ ផែនព្រហ្មទណ្ឌខេត្ត កសាងសំណុំរឿងតាមនិតិវិធី ៕