Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមចោរ៦នាក់ ប្រដាប់ដោយអាវុធ ខ្លី៣ដើម ចូលភ្ជង់ប្លន់ផ្ទះ ពលរដ្ឋនៅស្វាយអន្ទរ អស់ប្រាក់ជិត៤ម៉ឺនដុល្លារ

  • Print

ព្រៃវែង៖ ក្រុមចោរ ប្រដាប់អាវុ៦នាក់ នៅចន្លោះម៉ោង ៨ ម៉ោង៩ យប់ថ្ងៃទី៩ ខែកុម្ភៈ នេះ បានចូលភ្ជង់ ប្រជាពលរដ្ឋ យកអស់ប្រាក់ជិត ៤ម៉ឺន ដុល្លារ ស្ថិតនៅចំងាយ ប្រមាណ ១គីឡូម៉ែត្រ ពីសាលាស្រុក ស្វាយអន្ទរ ។

លោក ឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាល ខេត្តព្រៃវែង បានអោយដឹងថា ក្រុមចោរមានគ្នា ៦នាក់ ប្រដាប់ដោយ អាវុធខ្លី ៣ដើម ចូលធ្វើសកម្មភាព ភ្ជង់យកកេះលុយ របស់ជនរងគ្រោះ រួចជិះម៉ូតូ គេចខ្លួនបាត់ ។ អ្នកភូមិព្រៃខ្លា បានអោយដឹងថា ករណីចោរប្លន់ ម្ចាស់ផ្ទះឈ្មោះ ប៊ន ប្តី និងប្រពន្ធ ឈ្មោះ អាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ នេះ ម្ចាស់ផ្ទះ ថា អស់លុយដុល្លារជាង ៣ម៉ឺន និងលុយខ្មែរ ៧លានរៀល ។

អ្នកភូមិបាន បញ្ជាក់ទៀតថា កររណីប្លន់នេះ នៅរង្វង់ម៉ោង ៨ទៅ៩ យប់ថ្ងៃទី ដោយចោរ ជិះម៉ូតូពីរគ្រឿង គ្នាប្រមាណ៥ ទៅ៦នាក់ ពេលចូលប្លន់ បានភ្ជង់ ម្ចាស់ផ្ទះដោយ កាំភ្លើងខ្លី មិនស្គាល់ម៉ាក យកហិបដាក់ លុយ ដោយសុវត្ថិភាព ៕ 

ដកស្រង់ពី៖ដើមអម្ពិល