Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធលួចម៉ូតូ និងទទួលផលចោរកម្ម

  • Print

បាត់ដំបង៖ សមត្ថកិច្ច នគរបាល ការិយាល័យ ជំនាញស្នងការ ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ និង រឹបអូសបានម៉ូតូ ៥គ្រឿង ពាក់ព័ន្ធករណីលួច និងអ្នកទិញម៉ូតូពី ចោរបានជាបន្តបន្ទាប់ កាលពីថ្ងៃទី ៨ និងទី៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ ក្រោមបញ្ជាដឹកនាំ របស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាល ខេត្តបាត់ដំបង ។

លោកឧត្តម សេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលផែន ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានអោយដឹងថា ជនសង្ស័យ ៣នាក់ ដែលបង្រ្កាបបាន ក្នុងករណីឆបោក ចំនួន ០៣ នាក់ មាន ០១នាក់ ជាជនដៃដល់ និង ០២ នាក់ ទៀតជាអ្នកទទួល ផលចោរកម្ម( អ្នកទិញម៉ូតូ ) ព្រមទាំងដកហូត បានម៉ូតចំនួន ០៦ គ្រឿង ក្នុងនោះ ម៉ូតូប្រភេទ សេ ១២៥ ចំនួន ០៥ គ្រឿង និងម៉ាកគ្លីកចំនួន ០១ គ្រឿង ។

មន្ត្រីនគរបាល បានអោយដឹងថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួននេះ រួមមាន ទី១-ឈ្មោះ នួន ខួច ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅ ភូមិនិមិត្តថ្មី ឃុំគោកនិមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ( ជនប្រព្រឹត្តិផ្ទាល់ ) ទី២-ឈ្មោះមុំ វ៉ា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ ប៉ាដាក ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ( ទទួលផល ចោរកម្ម ) និងទី៣-ឈ្មោះ ខែម រ៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិ អូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ( ទទួលផលចោរកម្ម ) ។

មន្ត្រីនគរបាល បានបញ្ជាក់ទៀតថា វត្ថុតាង និងជនសង្ស័យនេះ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង កំពុងរៀបចំ សំណុំរឿង បញ្ជូន ទៅតុលាការ ខេត្តបាត់ដំបង ដើម្បីចាត់ការទៅ តាមផ្លូវច្បាប់ ។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង សូមធ្វើការ អំពាវនាវ ចំពោះប្រជាពលរដ្ឋ មេត្តប្រុងប្រយត្ន័ ចំពោះសកម្មភាព ឆបោក គ្រប់យ៉ាងរបស់ ជនល្មើស ដែលពួកគេតែងតែ ធ្វើសកម្ម ភាពនៅពេលណាដែល ម្ចាស់ទ្រព្យទុកចិត្ត និងសូមមេត្តា ដល់ជនរងគ្រោះ ដាក់ពាក្យបណ្តឹង និងរាយការណ៍ បានទាន់ពេលវេលា មកសមត្ថកិច្ច ដែលនៅជិត បំផុតតាមដែល អាចធ្វើទៅបាន ៕

ដកស្រង់ពី៖ដើមអម្ពិល