Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ូតូបុកម៉ូតូលាន់ដូចរន្ទះ របួសធ្ងន់ ទាំងសងខាង

  • Print

ស្វាយរៀង ៖ មានគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូនិងម៉ូតូបណ្តាល ឲ្យមនុស្ស ស្រី២នាក់ រងរបួសធ្ងន់ និងបុរសម្នាក់ទៀត រងរបួសស្រាល កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៦ នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតនៅ ភូមិថ្នល់កែង ឃុំកណ្តៀងរាយ ។

សាក្សីឃើញ ផ្ទាល់ភ្នែកបាន ឲ្យដឹងថា មុនពេល កើតហេតុ មានបុរសម្នាក់ ឈ្មោះរៀម សារិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មររោងចក្រ រស់នៅភូមិថ្មីឃុំសំបួរ ស្រុកស្វាយទាប ជិះម៉ូតម៉ាក ហុងដា សេ១២៥ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-3657 ឌុបស្រ្តីម្នាក់ឈ្មោះស៊ឹម ស្រីណាក់ អាយុ២៤ឆ្នាំ មុខរបរជា កម្មការិនីរោងចក្រ រស់នៅភូមិ ជាមួយគ្នា ពីទិសខាងលិចទៅកើត លុះដល់ ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1C 9742 បើកបរ ដោយឈ្មោះ មុំ សាមុល ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរ កសិករ បើកពីត្បូងទៅជើង ឡើងពីផ្លូវលំ ឆ្លងកាត់ថ្នល់ជាតិលេខ១ ដោយខ្វះការប្រងប្រយត្ន័ បណ្តាលឲ្យ បុកគ្នាពេញទំហឹង លាន់ដូចរន្ទះ ចំពាក់កណ្តាល ម៉ូតូបណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរ សន្លប់នៅនិងកន្លែង ។

រីឯឈ្មោះរៀម សារិន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់ នៅភូមិថ្មី ឃុំ សំបួរ រងរបួស ស្រាល និងអ្នករួមដំណើរឈ្មោះ ស៊ឹម ស្រីណាក់ ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ កម្មការនីរោង ចក្រ រងរបួសធ្ងន់ធ្ងរ សន្លប់នៅនិងកន្លែង។ សមត្ថកិច្ចបាន ឲ្យដឹងថា មូលហេតុជន បង្កឲ្យគ្រោះថ្នាក់នេះ បណ្តាលមកពីឈ្មោះមុំ សាមល់ បើកម៉ូតូឆ្លងកាត់ថ្នល់ ខ្វះការ ប្រុងប្រយ័ត្ន ។ ប្រភពដដែល បន្តទៀតថា ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ អ្នកស្រុកក៏ បានប្តឹងសមត្ថកិច្ច និងហៅរថយន្ត សាមុយ ដឹកជនរងគ្រោះ ទាំង៣នាក់ មកកាន់មន្ទីពេទ្យ ខេត្តស្វាយរៀង ដើម្បីសង្គ្រោះ រីឯម៉ូតូទាំងពីរ ត្រូវសមត្ថកិច្ច បានធ្វើការ វាស់វែងរួចយកទៅរក្សា ទុកនៅអធិការដ្ឋាន នគបាល ស្រុកស្វាយទាប រង់ការដោះស្រាយ នៅពេលក្រោយ៕

ដកស្រង់ពី៖ ដើមអម្ពិល