Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលចាប់ខ្លួន បុរសម្នាក់ខណៈ យកពូថៅទៅដេញ កាប់គូទំនាស់ បង្កភាពភ្ញាក់ផ្អើល

  • Print

កំពង់ឆ្នាំង៖ នៅទល់ មុខហាងលក់ កាហ្វេមួយកន្លែង នៅផ្សារក្រោម ក្នុងសង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បុរសម្នាក់ត្រូវបាន សមត្ថកិច្ច ព័ទ្ធចាប់ខ្លួន ក្រោយពេល កាន់ពូថៅ ដេញកាប់គូទំនាស់ មិនបានសម្រេច កាលពីវេលាម៉ោង ៨និង១៥នាទី ព្រឹកថ្ងែទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ។

នគរបាល ព្រហ្មទ័ណ្ឌ ក្រុងកំពង់ឆ្នាំង បានអោយដឹងថា ជនល្មើសរូបនោះ មានឈ្មោះ ហង្ស ខន អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។ តាមចម្លើយ ជនល្មើសខាងលើ បានសារភាពថា ជារៀងរាល់ ថ្ងៃរូបគេ តែងតែមក ផឹកកាហ្វេ នៅហាងខាងលើនេះ ហើយតែងតែ ត្រូវឈ្មោះ គាំ បានវ៉ៃក្បាល ២-៣ដៃ លេង និងពេលខ្លះ យកកែវ មកវ៉ៃក្បាល លេងទៀតផង ធ្វើអោយ រូបគេឈឺក្បាល ឈឺចាប់ក្នុងចិត្ត និងខ្មាស់គេទៀតផង ។

ទើបនៅព្រឹក កើតហេតុ រូបគេដឹងថា ឈ្មោះ គាំ ពិតជាមក ផឹកកាហ្វេ នៅហាងនេះ ជាពុំខាន ទើបសម្រេចចិត្ត យកពូថៅ ចេញពីផ្ទះ សំដៅទៅហាង កាហ្វេនេះ បំណងទៅកាប់ ឈ្មោះ គាំ អោយស្លាប់ តែម្តង តែចៃដន្យឈ្មោះគាំ បានដឹងខ្លួន ក៏រត់ចេញពីហាង កាហ្វេឡើងជិះម៉ូតូ គេចខ្លួនបាត់ ។ នគរបាល បានបញ្ជាក់ទៀតថា បន្ទាប់ពីឈ្មោះ គាំ បានរត់ចេញទៅ ជនល្មើសខាងលើ បានស្រែកឡូឡា យកពូថៅ គម្រាមគេឯងថា អាណាហ៊ានចូល អញកាប់ តែអញរកតែ មុខអាគាំ ទេមកជម្រះ បញ្ជីគ្នាម្តង ។

ពេលនោះ សមត្ថកិច្ច បានទៅដល់ ហើយបម្រុងចូលទៅ លួមលោម យកពូថៅ តែត្រូវជនល្មើស យាពូថៅកាប់មក លើសមត្ថកិច្ច ឃើញដូច្នេះ សមត្ថកិច្ច ព្រួតគ្នាសម្រុកចូល ចាប់ដកហូតពូថៅ ទាំងប្រថុយ ទើបចាប់ខ្លួនបានតែម្តង ។ ជនល្មើសរូបនេះ ត្រូវបានសមត្ថកិច្ច នគរបាល ក្រុងកសាង សំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាង ទៅកាន់ស្នង ការដ្ឋាននគរបាលខេត្ត ដើម្បីកសាង សំណុំរឿង បញ្ជូនទៅ តុលាការខេត្ត ចាត់ការតាមនីតិវិធី ៕

ដកស្រងពី៖ដើមអម្ពិល